វា.យប្រហារក្នុងសមុទ្រក្រហម ក្រុមហ៊ុនដឹកជញ្ជូនសមុទ្រធំៗគេចផ្លូវនេះ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សមុទ្រក្រហមជាផ្លូវដឹកជញ្ជូនសមុទ្រសំខាន់មួយ។ ប៉ុន្តែពេលនេះ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សមុទ្រក្រហមជាផ្លូវដឹកជញ្ជូនសមុទ្រសំខាន់មួយ។ ប៉ុន្តែពេលនេះ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សមុទ្រក្រហមជាផ្លូវដឹកជញ្ជូនសមុទ្រសំខាន់មួយ។ ប៉ុន្តែពេលនេះក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រធំៗ លើពិភពលោក ប្រកាសនាថ្ងៃទី១៥ និង១៦ ធ្នូថា ពួកគេផ្អាកមិនឲ្យបណ្ដានាវាដឹកជញ្ជូនរបស់ពួកគេ បើកកាត់តំបន់នេះក្រោយការវាយប្រហារផ្ទួនៗ របស់ពួកឧទ្ទាមហ៊ូធីយេម៉ែន។
ក្រុមហ៊ុនដាណឺម៉ាកMAERSK ក្រុមហ៊ុនអាល្លឺម៉ង់HAPAG LLOYD ក្រុមហ៊ុនបារាំង CMA CGMប្រកាសថា បណ្ដានាវាពួកគេ លែងបើកកាត់សមុទ្រក្រហម រហូតដល់មានបទបញ្ជាជាថ្នីនិងទាល់តែមានការធានាសន្តិសុខក្នុងសមុទ្រនេះ។ សមុទ្រក្រហមជាផ្លូវសមុទ្រភ្ជាប់ទៅសមុទ្រឥណ្ឌា។ នាវាប្រមាណជា២០.០០០គ្រឿង ក្នុង១ឆ្នាំៗបានបើកឆ្លងកាត់ព្រែកជីកស៊ុយអេ ជាច្រកសមុទ្រសំខាន់ សម្រាប់ការចេញចូលតាមសមុទ្រក្រហម។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពួកឧទ្ទាមហ៊ូធីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារ ពិសេសដោយដ្រូននៅជិតច្រកសមុទ្រយុទ្ធសាស្ត្រBAB AL MANDEB៕
ចែករំលែកព័តមាននេះ