បុត្រាស្តេចថៃ១អង្គទើបទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ
ប្រទេសថៃ ៖ ព្រះអង្គម្ចាស់VACHARAESORN VICACHARAWONGSE ជាបុត្រាមួយអង្គក្នុង
ប្រទេសថៃ ៖ ព្រះអង្គម្ចាស់VACHARAESORN VICACHARAWONGSE ជាបុត្រាមួយអង្គក្នុង
ប្រទេសថៃ ៖ ព្រះអង្គម្ចាស់VACHARAESORN VICACHARAWONGSE ជាបុត្រាមួយអង្គក្នុងចំណោមបុត្រាព្រះមហាក្សត្រថៃ ទើបទទួលបានអត្តសញ្ញាណប័ណ្ណសញ្ញាតិថៃលើកដំបូង ហើយទ្រង់ក៏ស្នើធ្វើលិខិតឆ្លងដែនមួយដែរ។
គឺទីប្រឹក្សានយោបាយមួយរូបរបស់ព្រះអង្គម្ចាស់រូបនេះ ជាអ្នកលាតត្រដាងព័ត៌មាននោះ តាមFACEBOOK ដោយមិនបានបញ្ជាក់ថា តើរឿងនោះកើតមាននាពេលណានិងធ្វើនៅពេលណាឡើយ។
ទីប្រឹក្សានយោបាយរូបនោះលោកស្រីCHOPOONUTE NAKHORN THAP បានបង្ហោះសារFACEBOOK មួយកាលពីថ្ងៃទី១៥ធ្នូ អមដោយរូបថតមួយដែលលោកស្រីថតជាមួយព្រះបុត្រាអង្កនោះនៅកន្លែងមួយដែលហាក់ដូចជាក្នុងការិយាល័យស្រុកមួយ។
លោកស្រីរូបនោះជាទីប្រឹក្សានយោបាយ អមរដ្ឋមន្ត្រីអភិវឌ្ឍសន្តិសុខសង្កមនិងសន្តិសុខមនុស្ស ហើយលោកស្រីក៏ជាលេខាគណៈកម្មាធិការLGBT និងសិទ្ធិមនុស្សរបស់គណបក្សប្រជាធិបតេយ្យផងដែរ។រូបភាពមួយទៀតបង្ហាញមន្ត្រីមួយរូបវាស់កម្ពស់ទ្រង់ និងឲ្យទ្រង់ផ្ដិតមេដាយ ក្នុងការិយាល័យមួយ។
ព្រះអង្គម្ចាស់VACHARAESORN VICACHARAWONGSE ព្រះជន្ម៤២ព្រះវស្សា ត្រូវបានប្រជាជនថៃហៅទ្រង់ថាTHAN ON កំពុងធ្វើការក្នុងការិយាល័យមេធាវីក្រុងញូវយ៉កមួយ។ ទ្រងជាបុត្រាទី២របស់ព្រះមហាក្សត្រវេជ្ជារ៉ាឡុងកន ជាមួយព្រះមហេសីទី២ព្រះនាងSUJARINEE VIVACHARAWONGSE អតីតតារា ៕
ចែករំលែកព័តមាននេះ