ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិត២ម៉ោងទំរាំកាត់ឡានយក​ជនរងគ្រោះចេញបាន ក្រោយ​​ឡាន​២​គ្រឿង​បុ.ក​គ្នា​លើផ្លូវ៦០ម៉ែត្រ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដីខ្សាច់​ពេញ​បាន​បើករថយន្ត​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅ​

រាជធានីភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដីខ្សាច់​ពេញ​បាន​បើករថយន្ត​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពេញទំហឹង​ បណ្ដាល​អោយ​បុរស​ជា​បើករថយន្ត​គៀប​ជាប់​ក្នុង​រថយន្ត​ស្លា.ប់​ ហើយ​បុរសជាអ្នក​បើករថយន្ត​ដឹក​ខ្សាច់​​​បាន​បើកទ្វារ​រថយន្ត​រត់​ចូល​ព្រៃ​ត្រែង​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ ២០២៣ នៅ​ចំណុច​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​៣ តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​សុខ​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​ផ្នែក​ជំនាញ​វាស់វែង​ខណ្ឌដង្កោ​បានអោយ​ដឹង​ថា យោង​តាម​សាក្សី​អ្នក​ធ្វើ​ដំណើរ​ថា​ឃើញ​រថយន្ត​ប៉ែន​ដឹក​ដីខ្សាច់ ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​៣ F-០៩៨៤ បើក​តាម​ផ្លូវ​៦០​ម៉ែត្រ​ សង្ស័យ​វ៉ា​ជែង​រថយន្ត​១​គ្រឿងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ មិន​ប្រយ័ត្នក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ពេញទំហឹងរថយន្តមួយគ្រឿង​​ម៉ាក​Ford ranger ព​ណ៍​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២BK-៧៨៥៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បណ្ដាល​ឱ្យ​រថយន្ត​បែនដឹកខ្សាច់​គៀប​ជាមួយ​រថយន្ត​ម៉ាក​Ford ranger  អូស​ជាង​៥០​ម៉ែត្រ កៀប​បុរសជាអ្នក​បើករថយន្ត​Ford​ស្លា.ប់​ក្នុង​រថយន្ត ចំណែក​បុរស​បើកបរ​រថយន្ត​បែន​ដឹក​ដីខ្សាច់​បើកទ្វារ​រថយន្ត​ឃើញ​ជន​រង​គ្រោះកៀប​ស្លា.ប់​ក៏​រត់គេច​ចូល​ព្រៃ​ត្រែង​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ស.ព​ជន​រង​គ្រោះ​ឈ្មោះ ស្រឺ វ​ណ្ណះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ ស្នាក់​នៅ​ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​គៀប​ជាប់​ក្នុង​រថយន្ត​ដោយ​មិន​អាច​យក​ស.ព​ចេញ​បាន​ទេ ពេលនោះ​មាន​អង្គភាព​៧១១​ចុះ​អន្តរាគមន៍​ប្រើ​បច្ចេកទេស​កាត់​តួ​រថយន្ត​ ដើម្បី​យកសព​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​រហូត​ដល់​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ ធ្នូ ឆ្នាំ ២០២៣​ ទើប​អង្គភាព​កងពល​លេខ៧១១ ​បាន​យក​ស.ព​ចេញពី​ក្នុង​រថយន្ត​បាន​ហើយ​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ។

​ក្រោយពេលកើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​ប្រគល់​អោយ​ខាង​ការិយាល័យ​ចរាចរណ៍​វាស់វែង​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​មក​យក​វាស់វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​ ស្រាវជ្រាវ​រក​តំណាង​ក្រុមហ៊ុន​ឬ​បុរស​បើករថយន្ត​បង្ក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ