រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវជាអ៊ុំ និងស្ត្រីម្នាក់ទៀតត្រូវជាជីដូន ត្រូវបានសមត្ថកិច្ចអញ្ជើញទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ បន្ទាប់ពីបែកធ្លាយវីដេអូធ្វើបា.បកុ.មា.រីអាយុទើបតែ៦ឆ្នាំ ដោយច.ងដៃបត់ស្លា.បសេកមកក្រោយ និងច.ងជើ.ង ហើយលើកមកដាក់ក្រៅរបង ថែមទាំងទះកំផ្លៀ.ងទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ62 ផ្លូវបេតុង ក្រុម៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បានប្រាប់បន្តថា វីដេអូដែលផ្ទុះការចាប់អារម្មណ៍ដល់ប្រជាពលរដ្ឋនៅលើបណ្តាញទំនាក់ទំនងសង្គម និងផ្ទុះការរិះគន់យ៉ាងខ្លាំងដល់ស្ត្រី២នាក់ដែលធ្វើសកម្មភាពច.ងដៃក្មេ.ងបត់ស្លា.បសេកមកក្រោយ និងយកក្រម៉ាច.ងជើ.ងលើកមកដាក់ក្រៅរបងផ្ទះ ហើយថែមទាំងទះកំផ្លៀ.ងទៀត ផ្អើលអស់ប្រជាពលរដ្ឋនៅជិតខាងចេញមកចោមរោមមើល និងបានថតវីដេអូសកម្មភាពនេះ ផ្ញើចូលបណ្ដាញសង្គម រហូតដឹងដល់សមត្ថកិច្ច ចុះមកកន្លែងកើតភ្លាមៗផងដែរ ។

តាមការបង្ហើបពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីដែលប្រើហិ.ង្សានោះ មិនមែនជាម្ដាយកុ.មា.រីរងគ្រោះនោះទេ គឺត្រូវជាអ៊ុំ ចំណែកស្ត្រីចំណាស់ម្នាក់ទៀតត្រូវជាជីដូន ដោយម្តាយឪពុកកុ.មា.រី គឺជាគ្រូពេទ្យនៅខណ្ឌកំបូល ហើយផ្ញើកូ.នអោយម្តាយ និងបងស្រីជាអ្នកមើលថែ ។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មាន ស្ត្រីទាំង២នាក់បានប្រាប់ឱ្យដឹងថា «សកម្មភាពគាត់ធ្វើនោះ គឺជាការអប់រំក្មួយ និងចៅគាត់តែប៉ុណ្ណោះ ពុំមានចេតនាប្រើហិ.ង្សា ឬធ្វើទារុ.ណក.ម្មទៅលើក្មួយ និងចៅគាត់នោះទេ។ ដោយសារតែកុ.មា.រីរងគ្រោះមានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ជាក្មេងរពិសខ្លាំង និងរៀនខ្សោយនៅសាលា ហើយតែងតែបង្ករឿង រហូតអ្នកគ្រូស្តីបន្ទោសអោយពួកគាត់ជាអាណាព្យាបាលទៀតផង»។

ស្ត្រីខាងលើបន្តថា «នៅយប់កើតហេតុនេះ ខណៈគាត់បង្រៀនអក្សរដល់ក្មួយ ប៉ុន្តែក្មួយមិនស្តាប់ និងរត់លេងធាក់ជញ្ជាំងផ្ទះទៀត ដោយសារតែនិយាយមិនស្តាប់ ទើបគាត់យកខ្សែច.ងដៃ និងច.ងជើ.ង ហើយធ្វើជាបណ្តេញចេញមកក្រៅ ក៏ត្រូវប្រជាពលរដ្ឋថតវីដេអូសកម្មភាពគាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ដោយគិតថា គាត់ធ្វើទារុ.ណក.ម្មទៅលើក្មួយលរបស់គាត់»។

ទោះបីជាយ៉ាងណា ទាំងនេះគ្រាន់តែជាចម្លើយសារភាពរបស់ស្ត្រីត្រូវជាអ៊ុំកុ.មា.រីរងគ្រោះតែប៉ុណ្ណោះ ប៉ុន្តែរូបភាពសកម្មភាពគាត់ សមត្ថកិច្ចបានឱ្យដឹងថា «នេះជាបទល្មើសហិ.ង្សាទៅលើកុ.មា.រ»។

ហើយបន្ទាប់ពីមានការចែករំលែកសកម្មភាពវីដេអូនោះយ៉ាងច្រើនកុះករ និងផ្ទុះការរិះគន់ពេញបណ្តាញទំនាក់ទំនងសង្គមរួចមក ស្ត្រីជនបង្កត្រូវជាអ៊ុំស្រី ត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺ និងធ្វើការសាកសួរនាំ ព្រមទាំងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ចំណែកជីដូនរបស់កុមារីរងគ្រោះនោះវិញ សមត្ថកិច្ចបានអនុញ្ញាតអោយនៅផ្ទះមើលថែចៅមួយយប់សិន ហើយរង់ចាំព្រឹក ទើបអញ្ជើញទៅបំភ្លឺបន្ថែមទៀតជុំវិញករណីខាងលើនេះ៕
ចែករំលែកព័តមាននេះ