ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត១រូបជិះម៉ូតូឌុបមិត្តភក្តិ ស្រាប់តែ​ជួបគ្រោះអកុសលតាមផ្លូវ២៧១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ និង២​នាក់​ទៀត​បាន​រង​របួសស្រាល​

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ និង២​នាក់​ទៀត​បាន​រង​របួសស្រាល​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុ.ក​រថយន្ត​គេ​បើក​បត់​ឆ្វេង​ ហើយ​ត្រូវ​រថយន្ត​ធុន​ធំ​មក​ពីក្រោយ​កិ.ន​ក្បាល​ធ្លាយ​ខួរ​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​​១២​​និង​៣០​នាទី​​​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​​១៧​ ខែធ្នូ​ ឆ្នាំ​​២០២៣ ​នៅ​តាម​បណ្ដោយ​ផ្លូវ​​២៧១ ​សង្កាត់​ទំនប់​ទឹក​ ​ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ​រិ​ទ្ធ​ ​ចាន់​ណា​ ភេទប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជានិស្សិត​ឆ្នាំ​ទី​២ ​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ និង​មិត្តភ​ក្តិ២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ​ព​ណ៍​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១KB-5700  ​​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​​២៧១ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​នៅ​ខាង​មុខ​រួច​បាន​បត់​ឆ្វេង​ ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ បណ្ដាល​ឲ្យ​ដួល​ជនរ​ង្គ្រោះ​ជា​អ្នក​ឌុ​ប​​ខ្ទា.ត​មក​ចិញ្ចើម​ផ្លូវត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​បើក​មក​ពីក្រោយ​កិ.ន​ចំ​ក្បាល​ធ្លាយ​ខួរ​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លា.ប់​ភ្លាម​ៗ  ​ចំណែក​មិត្ត​ភ​ក្តិ២​នាក់​ទៀត​ដែល​ជិះ​នៅ​ខាងក្រោយ​បាន​រង​របួសស្រាល​។

រីឯ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ឈប់​ហើយ​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​  ​មួយសន្ទុះ​ក្រោយមក​ក៏​គេ​ឃើញ​មាន​ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​បាន​មក​ស្រែកយំ​ក្រសោប​ឱប​សព​កូន​យ៉ាង​អាណោចអាធ័ម​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។​ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ