ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្ប​ធ​ម៌៖ វត្ថុ​បុរាណ​ខ្មែរចំនួន១៤​រូប​​នឹង​ត្រូវ​បញ្ជូន​​ត្រឡប់​មក​​កម្ពុជា​​វិញ

4 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចរចា​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ រវាង​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក ប្រចាំ​សង្កាត់​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក (SD​NY), ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ (HSI)…

​រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចរចា​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ រវាង​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក ប្រចាំ​សង្កាត់​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក (SD​NY), ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ (HSI) និង​ក្រុមការងារ​កម្ពុជា ជាមួយនឹង​សារមន្ទីរ MET, វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៤​រូប នៃ​សមុច្ច័យ​របស់​សារមន្ទីរ MET នឹង​ត្រូវ​ប្រគល់​ត្រឡប់​មក​កម្ពុជា​វិញ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់ ក្រសួង​វប្បធម៌ នា​ថ្ងៃ​ទី​១៥ ធ្នូ បាន​បញ្ជាក់​ថា តាម​រយៈ​កិច្ច​សហ​ការ និង​ការ​ចែករំលែក​ព័ត៌មាន​រវាង​ក្រុមការងារ​កម្ពុជា និង​សមត្ថកិច្ច​សហរដ្ឋ អា​មេ​រិ​ក សារ​មន្ទីរ MET បាន​ផ្ដល់​ការ​សន្យា​ជា​ផ្លូវការ​មួយ ក្នុង​ការ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​វត្ថុ​បុរាណ ខ្មែរ​ចំនួន​១៤​រូប​នេះ​, ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​ជំនាញ​កម្ពុជា ធ្វើ​កោសល្យ​វិ​ច្ច័​យ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដទៃ​ទៀត និង​ការ​ពិនិត្យ​សិក្សា​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​សមុច្ច័យ​របស់​កម្ពុជា​។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ជំហាន​ដំបូង​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​នេះ និង​ទន្ទឹងរង់ចាំ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​បន្ថែម​ទៀត​។

ក្រសួង បន្ដ​ថា ក្នុង​ចំណោម​វត្ថុ​ទាំង​១៤​រូប​ដែល​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នេះ រួម​មាន ស្នាដៃឯក​មួយ​ចំនួន ដូច​ជា រូបចម្លាក់​ទេព​ស្រី (​ព្រះ​នាង​ឧមា​) ធ្វើ​ពី​ថ្មភក់ សតវត្សរ៍​ទី​១០ ដែល​តាម​ភស្តុ​តាង​ពី​សាក្សី ត្រូវ​បាន​លួច​យក នៅ​ឆ្នាំ​១៩៩៧ ដោយ​ប្រអប់ជើង​ជាប់​ជាមួយ​ជើង​ទម្រ​បដិមា​នេះ បាន​រក​ឃើញ​តាម​រយៈ​ការ​ធ្វើ​កំណាយ នៅ​ឆ្នាំ​២០២១ នៅ​ក្នុង​រមណីយដ្ឋាន​អតីត​រាជធានី​កោះ​កេរ​, ព្រះ​កេស​ព្រះ​លោ​កេ​សួរ ធ្វើ​ពី​សំរឹទ្ធ សតវត្សរ៍​ទី ១០ ដែល​ដងខ្លួន​បដិមា​ស្ថិត​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​បដិមា​ព្រះ​លោ​កេ​សូរ ធ្វើ​ពី​សំលោហៈ ដែល​សារមន្ទីរ MET បាន​ទិញ​ពី​លោក ឌូ​ផ្លាស ឡា​ដ​ហ្វ​ដ (Douglas Latchford) នៅ​ឆ្នាំ​១៩៩២​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា «​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង​ពី​សារមន្ទីរ MET គឺ​មាន​សារៈ សំខាន់​បំផុត មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្សជាតិ​ទាំងមូល​ផង​ដែរ​។ ការ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ គឺ​មាន​អត្ថន័យ​ធំធេង​បំផុត​មិន​អាច​ពណ៌នា​បាន ដែល​ជា​ការ​ព្យាបាល​របួស ផ្លូវចិត្ត​សម្រាប់​ប្រជាជាតិ​កម្ពុជា​»៕​​

អត្ថបទសរសេរ ដោយ