ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​បង្ក្រាប​​បទ​ល្មើស​​៣​ករណី​​ក្នុង​ល្ងាចថ្ងៃ​​តែ​មួយ​ចាប់ខ្លួន​៥នាក់​

14 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ បទ​ល្មើស​៣​ករណីត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ​ចុះ បង្ក្រាប​​ផ្ទួន​ៗ​ ហើយ​ឃាត់​ខ្លួន​​ជន​សង្ស័យ​៥​នាក់​នៅវេលា​ល្ងាច​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០១១។ ២​ករណី​កើត​ឡើង​​ក្នុងភូមិ​ក្បាល​ស្ពាន និងមួយ​ករណី​ទៀត​កើត​​ឡើង​ក្នុង​​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​​ប៉ែត

ក្រុងប៉ោយប៉ែត ៖ បទ​ល្មើស​៣​ករណីត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ​ចុះ បង្ក្រាប​​ផ្ទួន​ៗ​ ហើយ​ឃាត់​ខ្លួន​​ជន​សង្ស័យ​៥​នាក់​នៅវេលា​ល្ងាច​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០១១។ ២​ករណី​កើត​ឡើង​​ក្នុងភូមិ​ក្បាល​ស្ពាន និងមួយ​ករណី​ទៀត​កើត​​ឡើង​ក្នុង​​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​​ប៉ែត ។ ក្នុង​ចំណោម​​ជន​​ទាំង​៥​នាក់​ ២​នាក់​ជាប់​សង្ស័យ ​ពាក់​ព័ន្ធ​ចែក​ចាយ​​ថ្នាំញៀន​ ឯ​២​នាក់​ទៀត​ជា​ប់​ពាក់​ព័ន្ធ​​ចោរ​កម្ម​ និង​​ម្នាក់​ទៀត​​ជា​ជន​​ប្រើ​​ហិង្សា​​​កាប់​ប្អូន​ថ្លៃ ។

ជន​ទាំង​៥​នាក់​​ខាងលើ​ ១-ឈ្មោះ​​ហៀង ហឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២-ឈ្មោះ​​លុក រក្សា ភេទ​ប្រុស អាយុ​២០ឆ្នាំ ៣-ឈ្មោះ​​ព្រឹល គឹង ហៅ​ម៉ូម ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៤-ឈ្មោះ​​យ៉ង់ ត្រេន ហៅ​តឿ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៥-ឈ្មោះ​​​ម៉េង ចាន់​​ណា ភេទ​ប្រុស អាយុ​៤៦ឆ្នាំ ។ ជន​ទាំង​៥​នាក់​ខាង​លើ​ឈ្មោះ​ហៀង ហឿន ​ឈ្មោះ​លុក រក្សា ឈ្មោះ​​ព្រឹល គឹង ​និង​ឈ្មោះ​យ៉ង់ ត្រេន ​រស់​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន ​ជា​មួយ​គ្នា ឯ​ឈ្មោះ​ម៉េង ចាន់​ណា រស់​នៅភូមិ​​បាលិ​លេយ្យ ។ ចំពោះ​ឈ្មោះ​ហៀង ហឿន ​និង​ឈ្មោះ​លុក រក្សា ​​ត្រូវ​បាន​កម្លាំង​​ប៉េអឹម​ឃាត់​ខ្លួនពី​បទ​ចែកចាយ​ថ្នាំញៀន​​នៅចំណុច​បរិ​វេណ​​កាសីុ​ណូ​ហ្គោល​ដិន​ក្រោន​ក្នុងភូមិ​​ក្បាល​ស្ពាន ​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទីយប់ ​ថ្ងៃទី​២១ ឧសភា ​រឹប​អូស​បាន​ថ្នាំញៀន​ប្រភេទ​ K ទឹក​កក​ចំនួន​១​ថង់​តូច ។

ចំណែក​ឯ​​ឈ្មោះ​ព្រឹល គឹង ហៅ​​ម៉ូម ​និង​ឈ្មោះ​យ៉ង់ ត្រេន ហៅ​តឿ ត្រូវ​បាន​កម្លាំង​​ប៉េអឹម​​ឃាត់​ខ្លួនពី​បទ​ចោរ​កម្ម​​ ដោយ​អ្នក​ទាំង​២​បាន​ចូល​ទៅ​លួច​​​ទ្រព្យ​សម្បត្តិ​បុគ្គ​លិក​ក្រុម​ហ៊ុន​​កាស៊ីណូ ​ត្រូពី​កា​ណា ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន គឺ​លួច​ធុង​ហ្គាស់​ស្រា​បៀរ​ចំនួន​១​ឈុត ​ពី​ចំណុច​​ក្រុម​ហ៊ុន​ខាង​លើ កាល​ពីវេលា​​ម៉ោង​៤​​រសៀល ថ្ងៃទី​​២១ ឧសភា ​។ ​ចំណែក​​ឈ្មោះ​ម៉េង ចាន់​ណា ត្រូវបាន​ប៉េអឹម​ក្រុង​ឃាត់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​​ដោយ​ចេតនា​​កាប់​ប្អូន​ថ្លៃ​ខ្លួន​ឯង​​ឈ្មោះ​សាន់ សុភាព ភេទ​ប្រុស អាយុ​​៣៩ឆ្នាំ នឹង​ពូថៅ​ចំ​​ក្បាល​ផ្នែក​ខាង​ក្រោយ​​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ឯ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត្រ ​រាជធានី​ភ្នំពេញ ។ ​​​ឈ្មោះ​ម៉េង ចាន់ណា ត្រូវបានកម្លាំង​​​ប៉េអឹម​​ប្រាប់​ថា ​​បានធ្វើ​ការ​​​ឃាត់ខ្លួន​​នៅ​វេលាម៉ោង​​​៤​រសៀល ​ថ្ងៃទី​​២១ ឧសភា ​ដូចគ្នា ហើយ​ជម្លោះ​​ដែល​ផ្តើម​​ចេញ​រហូត​​ឈានដល់ការ​កាប់​​​​ឱ្យរបួស​​​ប្អូនថ្លៃ​​នេះ ​​ត្រូវ​បាន​​​​​ឱ្យដឹងថា ​យោង​តាម​​ការសួរនាំ​​ដំបូងគឺ​​ជន​រងគ្រោះ​បាន​មក​​សួរនាំជន​សង្ស័យ​​​រឿង​ខ្សែ​កាប​របស់ខ្លួន​ដែល​​​ធ្លាក់កាត់មុខ​​ផ្ទះ​បងថ្លៃ​​​ តាម​របៀប​​​​​ខឹងសម្បា​។ ក្រោយពី​​មេ​ក្រុម​បាន​ប្រាប់​ប្រពន្ធ​​​ឱ្យលើក​​ខ្សែ​កាប​​​ឱ្យស្រួលវិញនោះ ​ទំនង​ជា​​គិត​ថា ​​ប្អូនថ្លៃ​​ជាអ្នក​​រាយការណ៍ទើប​ជន​សង្ស័យ​​ខឹង​​ក៏ស្ទុះ​​​​​​ឡើងលើ​ផ្ទះ​​ទាញ​​​ពូថៅ​មក​កាប់​ប្អូនថ្លៃ​​ឱ្យរបួស​​​ដួល​ដេក​នៅ​​នឹង​កន្លែង​​តែម្តង ។ ​ចំណែក​ឯ​ជនសង្ស័យ​​​​ជា​បង​ថ្លៃ​​​បានប្រាប់​ថា ​ដោយសារ​​ប្អូន​ថ្លៃ​ចូលទៅ​​វាយខ្លួន​​​ដល់​ក្នុង​​​ផ្ទះ ទើប​​ទ្រាំ​មិន​បាន​ក៏កាប់​វិញ ​​។

លោក​​ហម ម៉ុត ​មេបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​​​ក្រុង​បាន​​ប្រាប់កោះសន្តិភាព​​ថា ដោយ​​អនុ​វត្ត​​​តាមបទបញ្ជា​​​ និង​ការចង្អុល​បង្ហាញ​​ផ្ទាល់ពី​​​លោក​ឧត្តមសេនីយ៍ត្រី​​ រ័ត្ន ស៊្រាង​ មេ​​បញ្ជា​ការ​​​កង​រាជអាវុធហត្ថ​​​ខេត្ត ក៏ដូច​លោកម៉ែន ​ភិរម្យ ​មេ​បញ្ជា​ការ​​រង និង​ជា​ប្រធានមន្ទីរ​​​ស្រា​វជ្រាវ​​​យុត្តិ​​ធម៌​​​នៃ​កង​រាជ​អាវុធហត្ថ​​ខេត្ត ឱ្យទប់ស្កាត់ និងបង្ក្រាប​​​រាល់​បទ​​ល្មើសដែល​​កើតមានឡើង​ដើម្បីភូមិ​​-​ឃុំ​មាន​សុវត្ថិភាព និង​ដោយ​មាន​សេច​ក្តី​​រាយ​ការណ៍​​ក៏ដូចជា​​​ការ​​សហការ​​ផ្តល់​​​​ព័ត៌មាន​​​ពីប្រជា​ពលរដ្ឋ​​ ​និង​អាជ្ញាធរ​​​ដែនដី​​ ទើបកម្លាំង​​​​​​សមត្ថ​កិច្ច​ចុះបង្ក្រាប​​បទល្មើស​បាន​​​​ទាន់​ពេល​វេលា​។​ លោកហម ម៉ុត បន្តទៀ​ត​ថា ​យោង​​​តាម​ចម្លើយ​​សារភាពរបស់​ជនសង្ស័យ​​​ទាំង​​៥​នាក់​​ខាង​លើ ​ថា ពួកគេ​​​ពិតជា​បាន​ប្រព្រឹត្ត​​​នូវរាល់​ករណីរបស់​ពួក​គេ​ប្រាកដ​មែន ទើបលោក​បញ្ជូន​ទាំង​​មនុស្ស ទាំង​វត្ថុតាង​​​ទៅទីបញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដើម្បី​ចាត់ការ​​​​បន្ត​តាម​​​នី​តិ​វិធី​​​ នៅព្រឹក​​ថ្ងៃទី​២៣ ឧសភា៕