ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​អាច​បា.ញ់​សាក​មី​ស៊ីល​រំលង​ទ្វីប​មុន​ដាច់់​ឆ្នាំ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ចុះ​ថ្ងៃ​ទី​១៥​ធ្នូ​ថា ពេល​ទៅ​

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ចុះ​ថ្ងៃ​ទី​១៥​ធ្នូ​ថា ពេល​ទៅ​ដល់​ក្រុង​វ៉ា​សិ​ុ​ន​តោន កាលពី​ថ្ងៃ​ទី​១៤​ធ្នូ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​ស្ដី​ពី​សន្តិសុខ លោក​KIM TAE HAYO ទីប្រឹក្សា​រង​ទី​១​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង លើក​ពី​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​អាច​បាញ់​សាកល្បង​មុន​ដំណាច់ឆ្នាំ​នេះ​មីស៊ី​​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ICBM​។

ពេល​ជួប​អ្នកកាសែត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​វ៉ា​ស៊ិន​តោន លោក​KIM TAE HAYO​ថ្លែង​ថា ខ្ញុំ​គិត​ថា​មាន​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ីល​ICBM​ក្នុង​ខែធ្នូ​នេះ​។ លោក​បន្ត​ថា​មី​ស៊ីល​បាលី​ស្ទិ​ក​ទោះ​រយៈ​មធ្យម​ឬ​រយៈ​ឆ្ងាយ បើ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ក្លាយជា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​មួយ​ចំពោះ​ប្រទេស​យើង​និង​សម្ព័ន្ធមិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ