ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ស័ក្ដិ​៤​ម្នាក់ បា.ញ់ផ្តាច់ជីវិ.តខ្លួន​ឯង​ សង្ស័យ​តូចចិត្ត​ប្រពន្ធ​ដេញឱ្យ​ដេក​ក្រៅ​ផ្ទះ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នាយ​ផ្នែក​ម៉ូតូ​ប្រដេញ​នគរបាល​តម្រួត​បទបញ្ជា​ម្នាក់ បាន​ផឹក​ស៊ីស្រវឹង​នៅ​ខាង

រាជធានី​ភ្នំពេញ ៖ ​នាយ​ផ្នែក​ម៉ូតូ​ប្រដេញ​នគរបាល​តម្រួត​បទបញ្ជា​ម្នាក់ បាន​ផឹក​ស៊ីស្រវឹង​នៅ​ខាងក្រៅ រហូត​ដល់​យប់​ជ្រៅ​ទើប​ត្រឡប់​ចូល​ដល់​ក្នុងផ្ទះ បាន​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ ហើយ​ត្រូវ​បាន​ប្រពន្ធ​រុញច្រាន និង​ដេញ​ចេញ​ឲ្យ​គាត់​ដេក​ក្រៅ​ផ្ទះ ។​ ខណៈនោះ​គាត់​ក៏​បាន​ដេក​លក់​នៅ​លើ​សាប​មុខ​ផ្ទះ ហើយ​ក្រោយមក​ប្រពន្ធ​ក៏​បាន​យក​ទឹក​ទៅ​ជះ​ដាក់​ឲ្យ​គាត់​ភ្ញាក់ ដើម្បី​ឲ្យ​គាត់​ចូល​ទៅ​ដេក​ក្នុងផ្ទះ​វិញ ។​ ប៉ុន្តែ​គ្រាន់តែ​ដើរ​ចូល​ទៅ​ដល់​ក្នុងផ្ទះ​ភ្លាម គាត់​ក៏​ដក​កាំភ្លើ.ងខ្លី​បា.ញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ដែល​សង្ស័យ​តូចចិត្ត​រឿង​ប្រពន្ធ​ឲ្យ​​ដេក​ក្រៅ​ផ្ទះ​នោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ នៅផ្ទះ​របស់​​ជនរងគ្រោះ​ ​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរសរងគ្រោះ​​រូប​នោះ​ឈ្មោះ ណ​យ ផា​រ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា ឋានន្តរស័ក្ដិ​វរសេនីយ៍ត្រី តួនាទី​នាយ​ផ្នែក​ម៉ូតូ​ប្រដេញ មានស្រុក​កំណើត​នៅ​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក NP42-9​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ គាត់​មាន​ប្រពន្ធ​មានឈ្មោះ ងិ​ន សុ​លី​តា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​។ អ្នក​ទាំង​២​នាក់​នេះ​មានកូន​ចំនួន​២​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​កើតហេតុ​ខាងលើ​នោះ ។

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ ដោយសារ​តែ​យប់​ជ្រៅ​ហើយ​ពុំ​ឃើញ​បុរស​នោះ​ចូល​ទៅ​ដល់ ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​រក​ដើម្បី​ហៅ​ឲ្យ​គាត់​ចូល​ផ្ទះ ប៉ុន្តែ​ទូរស័ព្ទ​បុរស​នោះ​តេ​អត់​ចូល​សោះ ​។ ​លុះ​ក្រោយមក​ទើប​ឃើញ​គាត់​ទៅ​ដល់​ផ្ទះ​ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ពេល​នោះ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​តឹង​ស​សៃ​.កជាមួយ​ប្រពន្ធ ហើយ​គាត់​ក៏​បាន​ចោទ​ថា​ប្រពន្ធ​របស់​ខ្លួន​ថា លួច​មាន​សហា.យ​ជាមួយ​ប្រុស​ផ្សេង​ថែម​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​ខឹង​ខ្លាំង​ពេក​ នាង​ជា​ប្រពន្ធបាន​រុញច្រាន​និង​ដេញ​ឲ្យ​​ជនរងគ្រោះ​​ទៅ​ដេក​ក្រៅ​ផ្ទះ​មិន​ឲ្យ​ដេក​នៅ​ក្នុងផ្ទះ​ឡើយ បន្ទាប់​មក​បុរស​នេះ​ក៏​បាន​ដេក​នៅ​លើ​សាប​មុខ​ផ្ទះ​ម្នាក់ឯង​ ។ ​រហូត​លុះដល់​វេលា​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ ពេល​កំពុង​ដេក​លក់​ប្រពន្ធ ក៏​បាន​យក​ទឹក​ទៅ​ជះ​ឲ្យ​ភ្ញាក់ រួច​បើកទ្វារ​ហៅ​ឲ្យ​ចូល​ទៅ​ដេក​ក្នុងផ្ទះ​វិញ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ខណៈនោះ​សង្ស័យ​គាត់​តូចចិត្ត​និង​ប្រពន្ធ​ដេញ​ឲ្យ​ដេក​ក្រៅ​ផ្ទះ​ហើយ​មើលទៅ​ទើប​គ្រាន់តែ​ដើរ​ចូល​ដល់​ក្នុងផ្ទះ​ភ្លាម ស្រាប់តែ​ដក​កាំភ្លើ.ងខ្លី​ម៉ាក NP42.9​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ ពី​ខាងស្តាំ​ធ្លាយ​ទៅ​ឆ្វេង បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។​ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​វ័យ ហើយ​បាន​រក​ឃើញ​ថា​បុរស​នោះ​ពិតជា​បា.ញ់​សម្លា.ប់​ខ្លួនឯង​មែន​។

ទាក់ទិន​ទៅ​និង​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ពុំ​ទាន់​មានការ​បំភ្លឺ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ សាច់ញាតិ ជា​ពិសេស​ប្រពន្ធ​របស់​មន្ត្រី​នគរបាល​រូប​នេះ​ថា ដើមចម​រហូត​ឈាន​ដល់​ធ្វើ​ឲ្យ​គាត់​បាញ់​សម្លាប់​ខ្លួនឯង​បែប​នេះ ដូច​ជា​ការ​អះអាង​ខាងលើ​ឬ​មាន​អ្វី​ផ្សេង​ក្រៅពី​នេះ​ទៀត​នៅឡើយ​ទេ​។ អង្គភាព​សារព័ត៌មាន​កោះសន្តិភាព​រង់ចាំ​ការ​បំភ្លឺ​លើ​ករណី​នេះ​ពី​សំណាក់​ក្រុម​គ្រួសារ សាច់ញាតិ និង​ប្រពន្ធ​របស់​ស.ព​នៅ​រៀង​រាល់ពេល​ម៉ោង​ធ្វើការ​។ ដោយឡែក​សាកស.ព​ក្រោយ​ពី​នគរបាល​បច្ចេកទេស​ធ្វើ​កោសល្យវិច័យ​រួច​មក ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ