ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រ​ថ្មី​! ភ្នំពេញ​ក្រោ​ន ក្រុម​កម្ពុ​ជាដំបូង ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល AFC Cup

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដោយ​ក្លាយជា​ក្លិប​បាល់ទាត់​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដោយ​ក្លាយជា​ក្លិប​បាល់ទាត់​កម្ពុជា​ដំបូង ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល និង​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​នៅ​ក្នុង​ពានរង្វាន់ AFC Cup រដូវ​កាល ២០២៣-២៤ បើ​ទោះបីជា​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ពូ​ល F ចាញ់​ក្រុម​ម្ចាស់ផ្ទះ Shan United លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ កន្លង​ទៅ យ៉ាងណា​ក៏​ដោយ​។

ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ក្នុង​ពូ​ល F បញ្ចប់​ទៅ​ដោយ ក្រុម​អូស្ត្រាលី Macarthur FC ឈរ​នៅ​កំពូល​តារាង​មាន​១៥​ពិន្ទុ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​នៅ​លេខ​២ មាន​១២​ពិន្ទុ ក្រុម​ហ្វី​លី​ពី​ន Cebu FC ឈរ​នៅ​លេខ​៣ មាន​៤​ពិន្ទុ ស្មើ​ជាមួយនឹង​ក្រុម​បាត​តារាង Shan United មក​ពី​មី​យ៉ា​ន់​ម៉ា​។

ភ្នំពេញ​ក្រោ​ន ឆ្លងកាត់​៦​ប្រកួត​កន្លង​មក​នៅ​ក្នុង​ពូ​ល F ឈ្នះ​៤ ចាញ់​២ បូក​រួម​នឹង​ការ​ឈ្នះ​២​ប្រកួត​នៅ​វគ្គ​ជម្រុះ​បឋម ដូច្នេះ​មាន​ន័យ​ថា ក្រុម​នៅ​លី​គ​កំពូល​កម្ពុ​ជាមួយ​នេះ ក្លាយជា​ក្រុម​លេខ​២​ល្អ ដើម្បី​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន ជាមួយនឹង​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​បាល់ទាត់​កម្ពុជា ដែល​កន្លង​មក​គ្មាន​ក្រុម​កម្ពុជា​ណាមួយ​ឆ្លង​ផុត​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទី​២ ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​ឡើយ​។

ក្រុម​ទាំង ៤ ដែល​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​ពានរង្វាន់ AFC Cup រដូវ​កាល ២០២៣-២៤ រួម​មាន ៖

-Macarthur FC (​អូស្ត្រាលី​) កំពូល​តារាង​ពូ​ល F,

-Central Coast Mariners (​អូស្ត្រាលី​) ក្រុម​កំពូល​តារាង​ពូ​ល G

-Sabah FC (​ម៉ា​ឡេ​ស៊ី​) ក្រុម​កំពូល​តារាង​ពូ​ល H

-ភ្នំពេញ​ក្រោម (​កម្ពុជា​) ក្រុម​លេខ​២​ល្អ ៕ (​រូបភាព ៖ Phnom Penh Crown FC និង AFC Cup)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ