ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​​ឈូសឆាយ​​តូបអាជីវករ​​នៅ​ផ្លូវបំបែក​​ជាបួន​ក្នុងក្រុ​ងប៉ៃលិន​

14 ឆ្នាំ មុន

ខេត្តប៉ៃលិន​​ ៖ ​សមត្ថកិច្ច​​ចម្រុះ​​​រាប់​រយនាក់ ​ដឹកនាំ​ដោយ​​​លោក​​អៀង វុធ អភិបាល​​រង​ខេត្ត បាន​​​យកគ្រឿង​ចក្រ​ឈូស​ឆាយ​​តូបលក់ដូរ​​​របស់អាជីវករ​​ និងបណ្តេញ​​​ប្រជា​ពលរដ្ឋ​​​នៅ​ផ្លូវ​​បំបែកជា​បួន​​ ស្ថិត​ក្នុង​​សង្កាត់​សាលាក្រៅ ​​ក្រុង​ប៉ៃលិន ​​នៅព្រឹកថ្ងៃទី​​​២៤ ឧសភា ​២០១១ នេះ​។ បើតាម​អ្នកឆ្លើយ​ឆ្លង​​ព័ត៌​មានកោះសន្តិភាព​​​បាន​ឱ្យ​ដឹង​ថា

ខេត្តប៉ៃលិន​​ ៖ ​សមត្ថកិច្ច​​ចម្រុះ​​​រាប់​រយនាក់ ​ដឹកនាំ​ដោយ​​​លោក​​អៀង វុធ អភិបាល​​រង​ខេត្ត បាន​​​យកគ្រឿង​ចក្រ​ឈូស​ឆាយ​​តូបលក់ដូរ​​​របស់អាជីវករ​​ និងបណ្តេញ​​​ប្រជា​ពលរដ្ឋ​​​នៅ​ផ្លូវ​​បំបែកជា​បួន​​ ស្ថិត​ក្នុង​​សង្កាត់​សាលាក្រៅ ​​ក្រុង​ប៉ៃលិន ​​នៅព្រឹកថ្ងៃទី​​​២៤ ឧសភា ​២០១១ នេះ​។ បើតាម​អ្នកឆ្លើយ​ឆ្លង​​ព័ត៌​មានកោះសន្តិភាព​​​បាន​ឱ្យ​ដឹង​ថា ​​​ការ​បណ្តេញ​​​ប្រជា​ពលរដ្ឋ​​​ និងឈូស​ឆាយ​​​តូប​លក់​​​ដូរ​របស់​​អាជីវករ​​នេះ ធ្វើឡើង​​​បន្ទាប់ពី​​អាជ្ញាធរ​​បានជូន​ដំណឹង​​​​ឱ្យរុះរើ​​ជា​ច្រើន​​ថ្ងៃ​មក​ហើយ ។ ​

​ការ​​ដែលអាជ្ញាធរ​​រុះរើ​នេះ គឺអាជ្ញាធរ​​អះ​អាង​​ថា ដើម្បី​យកទីតាំង​​​ផ្លូវបំបែក​​ជា​បួន​នេះ​ធ្វើ​រង្វង់មូល ដោយ​​ឱ្យ​អាជីវករ​​ទៅ​លក់​​នៅផ្សារ​​​​ថ្មីវិញ ។ ​ប៉ុន្តែ​ក្រុម​​អាជីវករ​​បាន​និយាយ​ថា ពួក​គេមិន​អាច​ទៅ​លក់​នៅផ្សារ​ថ្មី​នោះបានទេ ​​ដោយ​សារ​តម្លៃ​​​តូប​ខ្ពស់ ។​ ចំណែកប្រជា​ពលរដ្ឋ​​​ប្រមាណ​​​២០គ្រួសារ ​ដែលប៉ះពាល់​ដល់ការ​ស្ថាបនា​​រង្វង់​មូល​នោះ​វិញ ​ពួកគេ​​មិន​អាចទទួល​យក​នូវ​​ថ្លៃ​​គោលនយោ​បាយ​​​​ដ៏តិចតួច​នោះ​បាន​ទេ ។ ​ព័ត៌​មាន​​​លម្អិតនឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រ​​កា​សែត​កោះសន្តិភាព.