ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​មនុស្ស​រ.បួ.ស​០២​នាក់​ ខ្យល់​កន្ត្រាក់​វាយប្រហារ​លំនៅ​ឋាន​០៥​ខ្នង​ ​ដើម​តា​ង៉ែ​ន​​ជិត​៧០​ដើម​ខូច​ខាត

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ យុវជន​០២​នាក់​ត្រូវ​រន្ទះបាញ់​ឲ្យ​របួស រីឯ​លំនៅ​ឋាន​ចំនួន​០៥​ខ្នង​បាន​ខូចខាត​ដំបូល​ ដោយសារ​ខ្យល់​កន្ត្រាក់​ជាមួយនឹង​ដំណាំ​តា​ង៉ែ​ន​ជិត​៧០​ដើម​ទៀត ដែល​បាតុភូត​ធម្មជាតិ​ដី​អាក្រក់​នេះ បាន​កើត​ឡើងជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៨ សីហា…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ យុវជន​០២​នាក់​ត្រូវ​រន្ទះបាញ់​ឲ្យ​របួស រីឯ​លំនៅ​ឋាន​ចំនួន​០៥​ខ្នង​បាន​ខូចខាត​ដំបូល​ ដោយសារ​ខ្យល់​កន្ត្រាក់​ជាមួយនឹង​ដំណាំ​តា​ង៉ែ​ន​ជិត​៧០​ដើម​ទៀត ដែល​បាតុភូត​ធម្មជាតិ​ដី​អាក្រក់​នេះ បាន​កើត​ឡើងជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៨ សីហា នៅ​ស្រុក​រតន​មណ្ឌល ​។

បើ​យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង រន្ទះ​បាន​បាញ់​យុវជន​០២​នាក់​បណ្ដាល​ឲ្យ​រង​របួស ម្នាក់​ឈ្មោះ ឈឿ​ន ណា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ឈឿ​ន ពណ្ណរាយ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ ។

បន្ទាប់​ពី​រន្ទះបាញ់​មនុស្ស​០២​នាក់​ខាងលើ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អណ្តើក​ហែប បណ្តាល​ឲ្យ​ខូចខាត​ដំណាំ​តា​ង៉ែ​ន​អស់​ចំនួន​៦៧​ដើម និង​របើក​ដំបូលផ្ទះ​ចំនួន​០៤​ខ្នង ហើយ​ក៏​បាន​វាយប្រហារ​ដល់​ទឹកដី​ឃុំ​ស្តៅ បណ្ដាល​ឲ្យ​ខូចខាត​ដំបូលផ្ទះ​អស់​០១​ខ្នង​ដែរ​ ។

មិនតែប៉ុណ្ណោះ បើ​តាម​របាយ​ការ​ណ៍ដដែល ដើម​ដូង​ក៏​ត្រូវ​ដួល​រលំ​សង្កត់​ពាងទឹក​បែក​រាយ​ពេញ​ដី​ផង​ដែរ ដោយសារ​ខ្យល់​កន្ត្រាក់​នេះ ​។ មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ ផ្គរ​ រន្ទះ បាន​កើតឡើង​ព្រម​ៗ​គ្នា​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ គឺ​បាតុភូត​ធម្មជាតិ​ខាងលើ​នេះ​ បាន​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​ ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​ទេ គ្រាន់​របួស​០២​នាក់​ដោយសារ​រន្ទះបាញ់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ