ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនពលករខ្មែររីករាយ និងមានភាពកក់ក្ដៅពេលមកដល់ស្រុកកំណើតវិញ

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បងប្អូន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​បាន​បន្ត​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥​នេះ ដោយ​មានការ​សម្របសម្រួល និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី ឯកឧត្តម…

ខេត្តបាត់ដំបង ៖ បងប្អូន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​បាន​បន្ត​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥​នេះ ដោយ​មានការ​សម្របសម្រួល និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ជំទាវ ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ទាំងអស់ ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម សុខ លូ និង​លោក​ជំទាវ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ផ្ដល់​អាហារ​សម្រន់ និង​ទឹក​សុទ្ធ​ដល់​ពលករ​ផង​ដែរ​។

ឯកឧត្តម សុខ លូ ថ្លែង​សង្កត់ធ្ងន់​ថា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​យកចិត្តទុកដាក់ និង​ផ្ដល់​រថយន្តក្រុង​រាប់រយ​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពលករ​ខ្មែរ​ទៅ​ដល់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ។

ពលករ​ខ្មែរ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​មាន​ភាព​កក់ក្ដៅ​នៅ​ពេល​ដែល​មក​ដល់​ស្រុក​កំណើត​វិញ​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​រាជរដ្ឋាភិបាល ។

ពលករ បង្ហាញ​បំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុងស្រុក​ខ្មែរ និង​លែង​ត្រឡប់​ទៅ​ធ្វើការ​នោះ​ប្រទេស​ថៃ​ទៀត​ហើយ ។ ពលករ​ខ្មែរ​ថ្លែងអំណរគុណ​ដល់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ផ្ដល់​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ ។

សូម​រំលឹក​ថា ជា​បន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ កងកម្លាំង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល​និង​ជួយ​សម្របសម្រួល​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ