ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ បន្ទាប់​ពី​វា.យ​ប្ល.ន់​យក​ម៉ូតូ​១​គ្រឿង​ហើយ​គេចខ្លួន​បាន​តែ​៦​ថ្ងៃ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ​តាម​ផ្លូវ​បេតុង ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ រួច​គេចខ្លួន​បាន​តែ​៦​ថ្ងៃ​ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ​តាម​ផ្លូវ​បេតុង ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ រួច​គេចខ្លួន​បាន​តែ​៦​ថ្ងៃ​ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ ១-​ឈ្មោះ អាត អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ,២.​ឈ្មោះ ញ៉ែ​ម
ហូ​វ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ , ៣.​ឈ្មោះ អ៊ូច ចន្ទ​សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ, ៤.​ឈ្មោះ លឹ​ម ថា
​វីត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​និង​៥.​ឈ្មោះ ទី ដា​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទី​លំំ​នៅ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។

តាម​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ជនសង្ស័យ​មាន​បក្សពួក​៥​នាក់​ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ធ្វើ​សកម្មភាព​វាយ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​០១​គ្រឿង ម៉ាក Honda Dream ផលិត​ឆ្នាំ​២០១៦ មិន​ចាំ​ស្លាក​លេខ​នៅ​ចំណុច​ដី​ឡូត៍ ផ្លូវ​បេតុង ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ​ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌឫស្សីកែវ កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ទោ ផល មេ​សា អធិការរង​បាន ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​បើក​ការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ រហូត​មក​ដល់​វេលា​ម៉ោង​០២​និង​នាទី​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ ទើប​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​ម៉ូតូ​០២​គ្រឿង​។

ទោះបីជា​យ៉ាងណា ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​ទៅ​លក់​ឱ្យ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ស្ពាន​អាកាស​ចោម​ចៅ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង
​សំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ