ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​ជួយ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​ចំនួន​៥​គោលដៅ​​

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មក​ពី​ចំនួន​៧​ឃុំ ដែល​មាន​ជីវភាព​ក្រីក្រ​បាន​នាំ​គ្នា​មក​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​រួម​មាន​÷​ចាប់​សរសៃ ជំងឺ​ឆ្អឹង ជំងឺ​ទូទៅ ជំងឺ​ភ្នែក​និង​កាយ​សម្បទា ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​ប៉ាយ​សួយ​ឡាយ​កម្ពុជា ដោយ​ឥត​គិតថ្លៃ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​សម្ដេច​ជួន ណាត…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មក​ពី​ចំនួន​៧​ឃុំ ដែល​មាន​ជីវភាព​ក្រីក្រ​បាន​នាំ​គ្នា​មក​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​រួម​មាន​÷​ចាប់​សរសៃ ជំងឺ​ឆ្អឹង ជំងឺ​ទូទៅ ជំងឺ​ភ្នែក​និង​កាយ​សម្បទា ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​ប៉ាយ​សួយ​ឡាយ​កម្ពុជា ដោយ​ឥត​គិតថ្លៃ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​សម្ដេច​ជួន ណាត ក្នុង​ឃុំ​ក្រឡា ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​៨​សីហា​ឆ្នាំ​២០២៥​។ ជាមួយ​នោះ​ ឯកឧត្តម ​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិ​បាលខេត្ត ព្រមទាំង​អភិបាលរង​ខេត្ត​ជា​ច្រើន​រូប​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​ការ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​មាន​សន្ដាន​ចិត្ត​មេត្តាធម៌​ ។

ដូន​ចាស់​ម្នាក់​ឈ្មោះ​ឡុ​ង អ៊ី​ម អាយុ​៧៤ ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ក្រឡា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​:​ប៉ុន្មាន​ថ្ងៃនេះ​ត្រូវ​បាន​លោក​មេ​ភូមិ​ដើរ​ជម្រាប​ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ឱ្យមក​ទទួល​សេវា​ព្យាបាល​ជំងឺ​នានា​ដោយ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​សម្ដេច​ជួន ណាត​។ ហើយ​គាត់​មាន​ជំងឺ​ក្រពះ​សម្រាន្ត​មិនសូវ​បាន​ពេល​មក​ជួប​ក្រុម​គ្រូពេទ្យ​ចិន​គេ​បាន​ជួប​ពិគ្រោះ​សួរនាំ​និង​បាន​ឲ្យ​ថ្នាំ​ជា​ច្រើន​មុខ​ព្រមទាំង​ឧបត្ថម្ភ​អង្ករ​ទម្ងន់​១០​គីឡូក្រាម​។

ដូន​ចាស់​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​បន្ទាប់​ពី​គេ​ឲ្យ​ថ្នាំ​ដៃ​ម្ខាង​កាន់​ថ្នាំពេទ្យ​ដៃ​ម្ខាង​ទៀត​ទប់​អង្ករ​ដែល​ទូល​នៅ​លើ​ក្បាល​កុំ​ឲ្យ​ជ្រុះ ដើរ​តម្រង់​ចេញ​មក​ជិត​ដល់​មាត់ច្រក​នៃ​វិទ្យាល័យ​និង​បាន​អង្គុយ​បាត់​ហត់​បន្តិច រង់ចាំ​កូន​មក​ទទួល ។ គាត់​បាន​លើក​ឡើង​ថា​រាល់ថ្ងៃ​រស់នៅ​ជាមួយ​ផ្ទះ​តូច​ល្មម​ជាមួយនឹង​កូនស្រី​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ ព្រមទាំង​ចៅ​ម្នាក់ ដែល​មាន​ជីវភាព​ខ្វះខាត ពេល​មក​ទទួល​ថ្នាំសង្កូវ​នេះ​គាត់​រំពឹង​ថា​នឹង​ជួយ​ព្យាបាល​ជំងឺ​ក្នុង​ខ្លួន​ហើយ​អាច​នឹង​ធ្វើ​ឲ្យ​គាត់​សម្រាន្ត​លក់​ស្រួល​ជាង​មុន​។

ចំណែក​លោក​ហាន កុសល​អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​ចិន​គឺ​ដឹកនាំ​ដោយ​លោក​Yi Zhong ប្រធាន​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​ប៉ាយ​សួយ​ឡាយ​កម្ពុជា ដោយ​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ទៅ​តាម​គោលដៅ​ចំនួន​៥​កន្លែង​ក្នុង​នោះ​មាន​÷
១.​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧​សីហា ឆ្នាំ​២០២៥
២.​វិទ្យាល័យ​សម្ដេច​ជួន ណាត ស្រុក​កំពង់សៀម ថ្ងៃ​ទី​៨​សីហា
៣.​វិទ្យាល័យ​តែ​មាង ស្រុក​កំពង់សៀម
៤.​វិទ្យាល័យ​អង្គរ​បាន ស្រុក​កងមាស
៥.​វិទ្យាល័យ​ស្គន់ ស្រុក​ជើងព្រៃ​។​ដោយ​ក្នុង​មួយ​កន្លែង​ៗ​ត្រូវ​ព្យាបាល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ក្នុង​រង្វង់​១៥០០​នាក់​។

លោក​អភិបាលរង​ខេត្ត​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​សីហា ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ហ្នឹង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​នេះ​ដោយ​កាយវិការ​ក្នុង​ភាព​សប្បាយ​រីករាយ ដែល​បាន​ជួយ​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

សូម​បញ្ជាក់​ថា ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មនុស្សធម៌​របស់​ចិន​គឺ​មាន​អ្នកខ្លះ​ធ្លាប់​បាន​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២០​ទៅ ៣០​ឆ្នាំ​និង​ខ្លះ​ទៀត​អញ្ជើញ​មក​ប្រទេស​ចិន អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​ គឺ​តាម​រយៈ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​លើ​អ្នកជំងឺ​បាន​ធ្វើ​ឲ្យ​ជំងឺ​ធូរស្រាល​ច្រើន​ហើយ​ជាមួយ​នោះ ក៏​មាន​ថ្នាក់ដឹកនាំ​ខ្លះ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ចិន​នេះ​បាន​ជួយ​ព្យាបាល​ជំងឺ​រហូត​ជា​សះស្បើយ​ថែម​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ