ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ហ្មត់ ​សង្ស័យ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្ត​អគ្គិស​នី​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀលថ្ងៃ​ទី​០៨ សីហា នៅ​ចំណុច​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ…

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្ត​អគ្គិស​នី​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀលថ្ងៃ​ទី​០៨ សីហា នៅ​ចំណុច​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ​។

យោង​របាយ​ការ​ណ៍អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នោះ ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​​លើ និង​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ ច្រេ​ង បុ​ិ​ត ភេទប្រុស​ អាយុ​៧៣​ឆ្នាំ មានមុខ​របរ​លក់​ពង​ទា​ ។

របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា លំនៅ​ឋាន​ជន​រង​គ្រោះ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​ស្ទើរ​ទាំងស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ផង ដែល​ជន​រង​គ្រោះ មិន​អាច​រំដោះ​រួច​ផុត​ពី​អណ្ដាតភ្លើង​ស​ដ៏​ស​ន្ធោ​សន្ធៅ​ ។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​និយាយ​ថា បើ​តាម​ចម្លើយ​បំភ្លឺ​របស់​ជន​រង​គ្រោះ អគ្គិ​ភ័យ​នេះ​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិស​នី ដែល​ចាប់ផ្ដើម​ពី​ផ្នែក​ខាងលើ​មុន​ ។ លោក​បាន​បន្ត​ថា អគ្គិ​ភ័យ​ហាក់​ឆេះ​លឿន​បំផុត ដោយសារ​តែ​ផ្នែក​ខាងលើ​មាន​សុទ្ធតែ​ឈើ សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គិភ័យ​សមត្ថកិច្ច​ដែល​បាន​ទៅ​ដល់​បាន​ត្រឹ​ម​ជួយ​បាញ់​ទប់ស្កាត់​ កុំ​ឲ្យ​ឆ្លង​រាលដាល​។

ជុំវិញ​អគ្គិភ័យ​នេះ នៅ​ក្នុង​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​បង្ហាញ​តុល្យការ​នៃ​ការ​ខូចខាត​ជាបឋម​៖ ក្រៅពី​ខូចខាត​ផ្ទះ​មួយ​ខ្នង ជន​រង​គ្រោះ​បាន​បាត់បង់​ប្រាក់​ថៃ​ចំនួន​១២​ម៉ឺន​បាត ប្រាក់​ដុល្លា​រចំនួន​៧,៦០៥​ដុល្លារ និង​សម្ភារ​ប្រើប្រាស​ន​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​មហន្តរាយ​ដោយ​អគ្គិភ័យ​លើក​ទី​២ សម្រាប់​ថ្ងៃ​ទី​០៨ សីហា ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង​។ លើក​ទី​១-អគ្គិភ័យ​បាន​ឆេះ​ឃ្លាំង​ស្ដុក​សម្ភារកសិកម្ម​ដ៏​ធំ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ០៨ សីហា នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខាតបង់​ប្រាក់​ប្រមាណ​១៥០០០​ដុល្លារ ​។

ហើយ​លើក​ទី​២-បាន​កើតឡើង​នៅ​ម៉ោងជាង​៤​រសៀលថ្ងៃ​ដដែល នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង បង្ក​ឲ្យ​ជន​រង​គ្រោះ​ខាតបង់​ផ្ទះ​មួយ​ខ្នង និង​ប្រាក់​ប្រហែល​ជាង​០១​ម៉ឺន​ដុល្លា​រដែរ តែ​យ៉ាងណា​ អគ្គិ​ភ័យ​ទាំង​០២​លើក​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ