ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ក្រុម​ឧទ្ទាម​ ប្ដេជ្ញា​ផ្ដួលរំលំ​របប​យោធាមី​យ៉ា​ន់​ម៉ា​

1 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សម្ព័ន្ធភាព​ជីវពល​ជនជាតិភាគតិច​មី​យ៉ា​ន់​ម៉ា​អះអាង​ជា​ថ្មី​កាល ពី​ថ្ងៃ​ទី​១៣​ធ្នូ ពី​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សម្ព័ន្ធភាព​ជីវពល​ជនជាតិភាគតិច​មី​យ៉ា​ន់​ម៉ា​អះអាង​ជា​ថ្មី​កាល ពី​ថ្ងៃ​ទី​១៣​ធ្នូ ពី​ការ​ប្ដេជ្ញា​ផ្ដួលរំលំ​របប​ផ្ដាច់​ការ​យោធា​។

របប​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​ទទួល​ការ​ជួយ​ទ្រទ្រង់​សកម្ម​របស់​បារាំង​និង​ក្រុមហ៊ុន​ប្រេង​បារាំង​តូ​តា​ល់ ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​៩០​មក មិន​ដែល​ឈាន​ទៅ​ជិត​ដួល​រលំ​ដូច​ពេល​នេះ​ឡើយ​។ ប្រទេស​នេះ​ទោះបី​ពេល​កាល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី ក៏​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បណ្ដា​ឧត្ដមសេនីយ​ដែល​ធ្វើ​រដ្ឋប្រហារ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២១ ព្រោះតែ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​ឈ្នះ​ដាច់ ដែល​អាច​ដឹកនាំ​ប្រទេស​មិន​ចាំបាច់​ពឹង​លើ​ឥទ្ធិពល​របស់​ពួក​យោធា​។ ក៏​ទោះបី​ក្រុមហ៊ុន​តូ​តា​ល់​ជា​ផ្លូវការ​បាន​បញ្ចប់​សកម្មភាព​របស់​ខ្លួន​នៅ​មី​យ៉ា​ន់​ម៉ា​ក្រោយ​រដ្ឋប្រហារ​ក្ដី តែ​ពួក​ប្រឆាំង​របប​យោធា​បាន​ចោទប្រកាន់​បារាំង​ថា បាន​ជួយ​ផ្ដល់​ថវិកា​ដល់​សន្និសីទ​មួយ ដែល​មាន​វត្តមាន​របស់​បណ្ដា​តំណាង​របប​យោធា​។

ចាប់តាំងពី​ដំណាច់​ខែតុលា​មក ប្រហែល​ជាមួយ​ការ​ស្រុះស្រួល​របស់​ចិន ដែល​មាន​លទ្ធភាព​រារាំង​ការ​ប្រយុទ្ធ​គ្នា បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច បាន​ចងសម្ព័ន្ធភាព​នឹង​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​របប​យោធា​។ ពួក​គេ​បើក​ការ​វាយលុក​នានា និង​ដណ្ដើម​បាន​ទឹកដី​ជា​ច្រើន រំដោះ​បណ្ដា​អ្នកទោស​តាម​ពន្ធនាគារ​នានា​ត្រួតត្រា​ដោយ​ពួក​ម៉ាហ្វីយ៉ា​ចិន ដូចដែល​ចិន​ចង់បាន​ហើយ​បន្ត​វាយ​ដណ្ដើម​យក​បាន​ដែនដី​កាន់តែ​ច្រើន​។

ការ​ប្រយុទ្ធ​គ្នា​កាន់តែ​បង្កើន​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ សម្ព័ន្ធភាព​ក្រុម​ឧទ្ទាម​៣​បាន​សម្របសម្រួល​គ្នា​ក្នុង​ការ​វាយប្រហារ លើ​ទីតាំង​ទាំងឡាយ​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា​នៅ​ភាគ​ខាងជើង​ប្រទេស​។ ការ​វាយលុក​នោះ​នាំ​ឲ្យ​ពួក​ជីវពល​ស្និទ្ធ​ប្រជាធិបតេយ្យ​ដទៃ​ៗ​ទៀត បើក​ការ​វាយប្រហារ​ដំណាលគ្នា ក្នុង​តំបន់​ឯទៀត​ៗ​របស់​ប្រទេស ធ្វើ​ឲ្យ​ពួក​យោធា​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ