ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​​ផ្សារ​ណាត់​ផុស​ផុល​​តវ៉ាសុំ​ឱ្យអាជ្ញាធរ​​​កុំ​ដំឡើង​ថ្លៃ​​តូប​

14 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ ​អាជីវករ​​ផ្សារ​ណាត់​ប្រមាណ​​២០០នាក់​ក្នុងក្រុងបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​​​២៤ ឧសភា ២០១១ នេះ ​បានប្រមូល​​ផ្តុំ​គ្នា​តវ៉ា​​នៅមុខ​សាលា​ខេត្តបាត់ដំបង ​ប្រយោជន៍​ដើម្បី​​​ទាមទារ​​ឱ្យអាជ្ញាធរ​​រក្សា​​​តម្លៃ​តូប​ចាស់ ឱ្យ​នៅ​​ដដែល​។ ​ការ​តវ៉ានេះ ​ធ្វើឡើង​​បន្ទាប់ពី​​អាជ្ញាធរ​​​​សុំ​ដំឡើង​​​ថ្លៃ​តូប​​១០ភាគរយ​បន្ថែម​ទៀត

​ខេត្តបាត់ដំបង​ ៖ ​អាជីវករ​​ផ្សារ​ណាត់​ប្រមាណ​​២០០នាក់​ក្នុងក្រុងបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​​​២៤ ឧសភា ២០១១ នេះ ​បានប្រមូល​​ផ្តុំ​គ្នា​តវ៉ា​​នៅមុខ​សាលា​ខេត្តបាត់ដំបង ​ប្រយោជន៍​ដើម្បី​​​ទាមទារ​​ឱ្យអាជ្ញាធរ​​រក្សា​​​តម្លៃ​តូប​ចាស់ ឱ្យ​នៅ​​ដដែល​។ ​ការ​តវ៉ានេះ ​ធ្វើឡើង​​បន្ទាប់ពី​​អាជ្ញាធរ​​​​សុំ​ដំឡើង​​​ថ្លៃ​តូប​​១០ភាគរយ​បន្ថែម​ទៀត ​លើ​តម្លៃ​​៥០​ភាគ​រយ ​ដែល​​អាជ្ញាធរ​ធ្លាប់​បាន​​ដំឡើង​​កាលពី​ឆ្នាំ​​​២០០៧ ​​រហូត​ដល់​​ឆ្នាំ​២០១០ ។

ក្រុមអាជីវករ​​បាន​ឱ្យ​ដឹង​ថា ​ការ​ដំឡើងថ្លៃ​​តូប​​៥០ភាគរយ កាលពីឆ្នាំ​​២០០៧ រហូត​ដល់​​២០១០ ​​កន្លង​មក ​នោះ គឺអាជ្ញាធរ​​​បាន​សន្យា​ចំពោះ​​​​មុខក្រុមអាជីវ​ករ​​ថា មិនដំឡើងថ្លៃ​​​តូបជា​បន្តទៀត​នោះទេ ប៉ុន្តែ​ស្រាប់តែ​​ឆ្នាំ​២០១១​នេះ អាជ្ញាធរ​​​បានសុំ​​ដំឡើង​​​​១០ភាគរយបន្ថែមទៀត ​​ដែលធ្វើ​​​ឱ្យពួក​គេ​​មិនអាច​​ទទួលយក​បាន​​ ហើយ​សូមទាម​ទារ​​​រក្សាតម្លៃ​​ចាស់ដដែល ។ ​មក​ដល់​វេលាម៉ោង​​​៩​និង​​​១៥នាទី​នេះ​អាជ្ញាធរ​ខេត្ត ​​និង​តំណាង​អាជីវ​ករ​​កំពុងធ្វើ​ការ​​​ចរចា​រក​ដំណោះ​ស្រាយ​​ ។

​​គួរ​បញ្ជាក់​ថា​​​ កាលពី​ថ្ងៃទី​​​​៤ ​ឧសភា ​២០១១ កន្លង​​មក​ នេះ ​ក្រុមអាជីវករ​​ផ្សារ​ណាត់​បាន​ធ្វើការ​​​តវ៉ា​ម្តងហើយ ប៉ុន្តែ​​​ដោយគ្មាន​​ការ​សម្របសម្រួល​​​ និង​ដោះស្រាយ ​​ទើប​ក្រុម​អាជីវ​ករ​​បានតវ៉ា​នៅ​​សាលា​​ខេត្តជា​​បន្តទៀត​​​​នៅព្រឹក​ថ្ងៃអង្គារ​នេះ ៕​