ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនដឹងមានគ្នាប៉ុន្មាននាក់​ទេ ​ហ៊ាន​លួ.ច​កាត់​ខ្សែភ្លើង សូ​ម្បី​តែ​មុខ​ប៉ុស្តិ៍​នគរបាល​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​ចិត្ត​ស្លុយ​មិនដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ សូ​ម្បី​តែ​នៅ​នឹង​មុខ​ប៉ុស្តិ៍​

រាជធានី​ភ្នំពេញ ៖ ចោរ​ចិត្ត​ស្លុយ​មិនដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ សូ​ម្បី​តែ​នៅ​នឹង​មុខ​ប៉ុស្តិ៍​នគរបាល​កន្ទោក​ទៅ​ហើយ ក៏​ហ៊ាន​ធ្វើ​សកម្មភាព​លួច​កាត់​យក​ខ្សែភ្លើង​អស់​ជា​ច្រើន​ម៉ែត្រ​ដែរ បន្ទាប់​មក​បាន​គេចខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​រស់នៅ​តំបន់​នោះ​គ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កន្ទោក ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ខណៈ​ពួក​គាត់​កំពុង​តែ​ដេក​លង់លក់​ស្រាប់តែ​ដាច់​ចរន្ត​ភ្លើង​បង្ក​ឲ្យ​ងងឹត​សូន្យសុង ហើយ​កង្ហារ ម៉ា​ស៊ីន​ត្រជាក់ ទូទឹកកក​ផ្សេង​ៗ​លែង​ដំណើរការ​បាន​ទាំងអស់​។ ភ្លាម​ៗ​នោះ​ពួក​គាត់​ពុំ​នឹក​ស្មានថា​មាន​ចោរលួច​កាត់​ខ្សែភ្លើង​បែប​នេះ​ឡើយ ដោយ​គិត​ថា​ប្រហែលជា​ខាង​អ្នកជំនាញ​អគ្គិសនី​បិទ​ភ្លើង​បណ្ដោះអាសន្ន​ ដើម្បី​ធ្វើការ​ជួសជុល​ប្រព័ន្ធ​គ្រឿង​បរិក្ខា​ដែល​ខូច ​។ ​ប៉ុន្តែ​ក្រោយ​ពេល​ចាំ​បាត់​ៗ​រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នៅ​តែ​មិន​ទាន់​មាន​ភ្លើង​ប្រើ​ទៀត ហើយ​ធ្វើ​ឲ្យ​ការ​រក​ស៊ី​ការ​ធ្វើ​អាជីវកម្ម សិប្បកម្ម​នានា ពាក់ព័ន្ធ​នឹង​ចរន្ត​ភ្លើង​ត្រូវ​អាក់ខាន​ផង​នោះ ទើប​ពួក​គាត់​ទំនាក់ទំនង​ទៅ​កាន់​ខាង​មន្ត្រី​អគ្គិសនី​បានដឹង​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយមក​ខាង​មន្ត្រី​អគ្គិសនី​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ដឹង​ថា ការ​ដាច់​ភ្លើង​នោះ​បណ្ដាល​មក​ពី​ចោរលួច​កាត់​ខ្សែភ្លើង​មេ​អស់​ជា​ច្រើន​ម៉ែត្រ​នៅ​និង​មុខ​ប៉ុស្តិ៍​នគរបាល​កន្ទោក ខណ្ឌ​កំ​បូល​តែ​ម្ដង ​។

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អគ្គិសនី​ថា ខ្សែភ្លើង​ដែល​ចោរលួច​កាត់​យក​ទៅ​នោះ​គិត​ជា​ប្រាក់​ចំនួន​ប្រមាណ​ជាង​១​ពាន់​ដុល្លារ ហើយ​ក្រោយមក​មន្ត្រី​ទាំងនោះ​បា​ន​ធ្វើការ​ត​ភ្ជាប់​ជូន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​វិញ​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ