ចាប់ខ្លួនប្រុសស្រីចំនួន៧នាក់នៅក្រុងបាវិត រួមនឹងថ្នាំជាង២គីឡូក្រាម
- ស្វាយរៀង
សមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យជួញដូរគ្រឿ.ងញៀ.នចំនួន៧នាក់ (ស្រី២នាក់) ក្នុងនោះជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ ដោយរឹបអូសវត្ថុតាង
សមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យជួញដូរគ្រឿ.ងញៀ.នចំនួន៧នាក់ (ស្រី២នាក់) ក្នុងនោះជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ ដោយរឹបអូសវត្ថុតាង
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យជួញដូរគ្រឿ.ងញៀ.នចំនួន៧នាក់ (ស្រី២នាក់) ក្នុងនោះជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ ដោយរឹបអូសវត្ថុតាងគ្រឿ.ងញៀ.នចំនួន២គីឡូក្រាម ៩៨៥,៤៨ក្រាម នៅក្រុងបាវិត ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោងប្រមាណ១១និង៣០នាទីយប់ កម្លាំងការិយាល័យប្រឆាំងគ្រឿ.ងញៀ.នខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោក អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿ.ងញៀ.ន នៅផ្លូវប្រឡាយក្រោយផ្សារអន្តរជាតិ និងនៅចំណុចផ្ទះសំណាក់ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់(ស្រី២នាក់) ក្នុងនោះជនជាតិវៀតណាម៦នាក់ (ស្រី២នាក់) ជនជាតិខ្មែរ១នាក់ និងចាប់យកវត្ថុតាងរួមមាន សារធាតុញៀ.នសរុបទម្ងន់ ២.៩៨៥,៤៨ក្រាម(២គីឡូក្រាម ៩៨៥,៤៨ក្រាម) ក្នុងនោះ ៖
១- មេតំហ្វេតាមីន (ICE) ទម្ងន់១.១៧៥,៧១ក្រាម(១គីឡូក្រាម ១៧៥,៧១ក្រាម) ។
២- កេតាមីនទម្ងន់ ១.៤៥៦,១៥ក្រាម (១គីឡូក្រាម ៤៥៦,១៥ក្រាម) ។
៣- អុិចស្តាសុី (MDMA)ទម្ងន់៣៥៣,៦២ក្រាម ។
៤- ជញ្ជីងថ្លឹងថ្នាំញៀ.ន២គ្រឿង ។
ក្រៅពីនេះ នៅមានទូរស៏ព្ទដៃចំនួន៨គ្រឿង ម៉ូតូ៣គ្រឿង រថយន្ត១គ្រឿង លិខិតឆ្លងដែនវៀតណាម២ក្បាល រួមជាមួយសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត ។
ក្រោយពីចាប់ឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ហើយនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកចៅក្រមបានចេញដីកាឲ្យឃុំខ្លួនជាបណ្តោះនៅពន្ធនាគារខេត្ត ៕
ចែករំលែកព័តមាននេះ