ប្រធានាធិបតីអ៊ុយក្រែនវិលពីអាមេរិកវិញទាំងគ្មានជំនួយ
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានវិលត្រឡប់មកពី
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានវិលត្រឡប់មកពី
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយមិនទទួលបានជំនួយបន្ថែមសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ីឡើយ មកពីការបែកបាក់គ្នារវាងបណ្ដាអ្នកនយោបាយអាមេរិក។
បន្ទាប់ពីជួបពិភាក្សាគ្នាដ៏យូរជាមួយប្រធានាធិបតីអាមេរិកលោកចូបៃដិន និងប្រធានសភាជាអ្នកសាធារណរដ្ឋ លោកហ្សេឡេនស្គីនៅមិនទាន់បានទទួលការធានា ពីជំនួយបន្ថែមដល់ប្រទេសលោកនៅឡើយ។ លោកថ្លែងថាខ្ញុំទទួលសញ្ញានានាដែលវិជ្ជមានតែលោកអះអាងថា រង់ចាំលទ្ធផលជាក់ស្ដែងលើកញ្ចប់ជំនួយបន្ថែម៦១ពាន់លានដុល្លារដល់ប្រទេសលោក។ លោកថាប្រាក់ទាំងនោះយើងនឹងសងវិញក្រោយសង្គ្រាម។
បណ្ដាសមាជិកសភានៃគណបក្សសាធារណរដ្ឋ មានការរារែកក្នុងការផ្ដល់ជំនួយបន្ថែមដ៏ច្រើននោះដែលសំខាន់ ហាក់មកពីការវាយបកធំរបស់អ៊ុយក្រែនកាលពីរដូវក្ដៅកន្លងទៅហាក់ទទួលបរាជ័យ ក៏ទោះបីមានការសន្យារបស់អ៊ុយក្រែនក្ដី។ កាលពីដើមខែធ្នូនាយសេនាធិការកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយវ៉ាឡឺរីហ្សាលូស្នីទទួលស្គាល់ថា ជម្លោះកំពុងស្ថិតក្នុងភាពទ័លច្រកនិងថាការវាយបករបស់អ៊ុយក្រែន មិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ។ ផ្ទុយទៅវិញកងទ័ពរុស្ស៊ីរហូតដល់អះអាងថា កំពុងវាយរុលទៅមុខលើគ្រប់រណសិរ្ស៕
ចែករំលែកព័តមាននេះ