ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រិន្ទបាលទោ​ប៉ូលិសទៅ​សាមង បានត្រី​ក្រពត​៣អាំង​ហូប​បាយកក ​បែរ​ជាពុល​ស្លា.ប់គ្មាន​នរណាដឹង

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​គោក​បន្ទាយ​ម្នាក់​បាន​ពុល​ត្រី​ក្រពត​ស្លា.ប់កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២២ ខែ​មេសា ។ ហេតុ​ការណ៍​​កើត​ឡើង​នៅ​ផ្ទះ​របស់លោក​​ស្ថិត​ក្នុង​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ​ ស្រុក​រលា​ប្អៀរ​។ លោក​សឺង ពិសិដ្ឋ​ អធិការ​ស្រុក​រលា​ប្អៀរ​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​រង​គ្រោះ​ឈ្មោះ​ប៉ុម ត្រេន​ អាយុ​៤៨​ឆ្នាំ​ មាន​ឋានៈ​ព្រិន្ទ​បាល​​ទោ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​គោក​បន្ទាយ​ម្នាក់​បាន​ពុល​ត្រី​ក្រពត​ស្លាប់កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២២ ខែ​មេសា ។ ហេតុ​ការណ៍​​កើត​ឡើង​នៅ​ផ្ទះ​របស់លោក​​ស្ថិត​ក្នុង​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ​ ស្រុក​រលា​ប្អៀរ​។ លោក​សឺង ពិសិដ្ឋ​ អធិការ​ស្រុក​រលា​ប្អៀរ​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​រង​គ្រោះ​ឈ្មោះ​ប៉ុម ត្រេន​ អាយុ​៤៨​ឆ្នាំ​ មាន​ឋានៈ​ព្រិន្ទ​បាល​​ទោ​ ​។

លោក​អធិការ​ស្រុក​បាន​ស្រង់​សំដី​របស់​ស្ត្រី​ជា​ប្រពន្ធ​ថា នៅ​ម៉ោង​៨​ព្រឹក​កូន​ប្រុស​គាត់​ត្រឡប់​ពី​សា​មង​វិញ​បាន​ត្រី​ប្រហែល​២​គីឡូ​ក្រាម​ ក្នុង​នោះ​ក៏​មាន​ត្រី​ក្រពត​៣​ក្បាល​ដែរ ។ ប្តី​គាត់​បាន​យក​ត្រី​ក្រពត​៣​ក្បាល​នោះ​ដាក់​អាំង​ ហើយ​បាន​ហូប​ជាមួយ​បាយ​កក​។ ក្រោយ​ពី​ហូប​រួច​​ប្តី​គាត់​បាន​ទៅ​ចូល​រួមពិធី​ជប់​លៀង​​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​អ្នកស្រុក​។ លុះ​ម៉ោង​ប្រហែល​​១២​ថ្ងៃ​ត្រង់​ ប្តី​គាត់​មាន​អាការថប់ៗ​តឹង​ដើម​ទ្រូង​ ក៏​​ត្រឡប់​មក​ឱ្យ​រូប​គាត់​កោស​ខ្យល់​។ ក្រោយ​ពី​រូប​គាត់​កោស​ខ្យល់ឱ្យ​រួច​​ហើយ​ស្មាន​តែ​ប្តី​​ដេក​លក់​ ស្រាប់​តែ​ស្ទាប​ទៅ​​ទើប​ដឹង​ថា ប្តី​គាត់​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​អធិការ​បញ្ជាក់​ថា តាម​ការ​ត្រួត​ពិនិត្យ​​របស់​ប៉ូលិស​​ គឺ​លោក​ប៉ុល ត្រេន ​ពិត​ជា​ស្លាប់​ដោយ​សារ​ហូប​ត្រី​ក្រពតមែន​។​ ត្រី​ក្រពត​ដែល​ពុល​ គឺ​ជា​ប្រភេទត្រី​បឹង​មាន​ទំហំ​ខ្លួន​តូចៗ​ប៉ុន​មេ​ជើង​ គឺ​មិន​ធំ​ដូ​ច​ត្រី​ក្រពត​ទន្លេ​ដែល​មាន​ទំហំ​ធំៗ​ប៉ុន​កំភួន​ដៃ​មនុស្ស​ចាស់​ឡើយ​ ។ ​ត្រី​ក្រពត​បឹង​​មាន​ភ្នែក​ក្រហម​ និង​សំបុរ​លឿង​ ភាគច្រើន មាន​ជាតិ​ពុល​នៅ​ខែ​វស្សា​ ៕