ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​ដ៏​សោកសៅ​! Man United ធ្លាក់​ពី UCL និង​គ្មាន​ឱកាស​សូ​ម្បី​លេង UEL

4 ខែ មុន

អង់គ្លេស ៖ រដូវ​កាល​នេះ ត្រូវ​បាន​ចាត់​ទុក​ថា រដូវ​កាល​ដ៏​សោកសៅ​បំផុត​របស់​ក្រុម​បិសាច​ក្រហម

អង់គ្លេស ៖ រដូវ​កាល​នេះ ត្រូវ​បាន​ចាត់​ទុក​ថា រដូវ​កាល​ដ៏​សោកសៅ​បំផុត​របស់​ក្រុម​បិសាច​ក្រហម Manchester United ជាមួយនឹង​ការ​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​ភាព​អស់សង្ឃឹម ខណៈ​ដែល​ពួក​គេ​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ UEFAChampions League ត្រឹម​វគ្គ​ចែក​ពូ​ល បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ Bayern Munich នៅ​កីឡដ្ឋាន Old Trafford ដោយ​លទ្ធផល ១-០ កាលពី​១២ ខែធ្នូ ឆ្នាំ ២០២៣ កន្លង​ទៅ​។

ក្រុម​របស់​លោក Erik ten Hag ទើបតែ​រង​ភាព​អាម៉ាស់​ជាទី​បំផុត​នៅ​ក្នុងផ្ទះ​ខ្លួនឯង សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ English Premier League ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Bournemouth លទ្ធផល ៣-០ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ យ៉ាងណាមិញ ការ​ចាញ់ Bayern បាន​ធ្វើ​ឱ្យ Man United បញ្ចប់​ភារកិច្ច Champions League នៅ​បាត​តារាង​ពូ​ល A ដោយ​ឆ្លងកាត់​៦​ប្រកួត ឈ្នះ​១ ស្មើ​១ ចាញ់​៤ មាន​៤​ពិន្ទុ Bayern បញ្ចប់​នៅ​កំពូល​តារាង​មាន ១៦​ពិន្ទុ Copenhagen ឈរ​នៅ​លេខ​២​មាន ៨​ពិន្ទុ និង Galatasaray ឈរ​នៅ​លេខ​៣​មាន ៥​ពិន្ទុ បន្ទាប់​ពី​ម្ចាស់ផ្ទះ Copenhagen បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Galatasaray នៅ​ប្រកួត​ចុង​ក្រោយ​លទ្ធផល ១-០​។

ដូច្នេះ​មាន​ន័យ​ថា Bayern និង Copenhagen បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រីឯ Galatasaray ធ្លាក់​ទៅ​លេង​ពានរង្វាន់ UEFA Europa League ខណៈ​ដែល Man United អស់​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​ត្រឹមនេះ​។

គួរ​បញ្ជាក់​ថា ការ​ចាប់ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ UEFA Champions League នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ខាង​មុខ​នេះ នៅ House of European Football ដែល​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​នី​យ៉ុ​ង ប្រទេស​ស្វី​ស​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ