ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លួ​.​ច​ម៉ូតូ​កង់​បី​រត់ ម្ចាស់​ឃើញ​ទាន់​ដេញ​តាម​ចាប់​បាន ស្វាគមន៍​យ៉ាង​ចាស់ដៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ស្វាគមន៍​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​.​ច​ម៉ូតូ​កង់​បី​មួយ​គ្រឿង ដែល​ម្ចាស់​គេ​ចត​ចាក់សោ​ទុក​នៅ​ខាង​មុខ​បន្ទប់​ជួល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ស្វាគមន៍​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​.​ច​ម៉ូតូ​កង់​បី​មួយ​គ្រឿង ដែល​ម្ចាស់​គេ​ចត​ចាក់សោ​ទុក​នៅ​ខាង​មុខ​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ត្រង់​ភូមិ​ចុង​ខ្សាច់ តាម​បណ្តោយ​អតីត​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ទទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​ប្រភព​ពី​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ ម៉ា​ប់ អាយុ​៣០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​វត្ត​ទួល ស្ថិត​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​មុន​ពេល​នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី​របស់​គាត់​ទៅ​ឈប់​ចត​នៅ​ខាង​មុខ​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដោយ​បាន​ចាក់សោ​ច្រវាក់​២​តង់ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​សំរាក​នៅ​ខាងក្នុង​បន្ទប់​របស់​ខ្លួន​»​។

បុរស​ខាងលើ​បន្ត​ថា «​លុះដល់​វេលា​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន និង​ចូល​ទៅ​បន្ទប់ទឹក​បត់ជើង ខណៈ​ពេល​នោះ​ក៏​លឺ​សូរ​សំឡេង​ម៉ូតូ​កង់​បី​របស់​ខ្លួន​បញ្ឆេះ និង​ជិះ​ចេញ​ទៅ​តែ​ម្ដង​។ បន្ទាប់​មក ជន​រង​គ្រោះ​ក៏​ស្ទុះ​ចេញ​ទៅ​ក្រៅ​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​លួ​.​ច​និង​ជិះ​ម៉ូតូ​កង់​បី​ចេញ​ទៅ​យ៉ាង​លឿន ហើយ​ជន​រង​គ្រោះ​ក៏​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នាំ​គ្នា​ទាញ​ម៉ូតូ​ដឹក​ជន​រង​គ្រោះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ និង​ព្យាយាម​ស្ទាក់​ចាប់ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​បន្ត​ជិះ​រត់គេច​ខ្លួន​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​មក​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​កង់​បី​ទៅ​បុ​.​ក​បង្គោល​ភ្លើង បណ្ដាល​ឱ្យទៅ​មុខ​លែង​រួច ទើប​ជនសង្ស័យ​រូប​នោះ​ចុះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​ចាប់​បាន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ធ្វើ​ឲ្យ​ជនសង្ស័យ​រង​របួស​ធ្ងន់ធ្ងរ រហូត​សន្ល​.​ប់​ស្ដូ​.​ក​ស្ដឹ​.​ង​។ បន្ទាប់​មក សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ខ្លួន​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឬ​ស្សី​កែវ​។ ដោយឡែក ជនសង្ស័យ​វិញ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ