ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​គ្រឿងសំណង់​មួយកន្លែង ផ្អើល​ខណ្ឌ​សែនសុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សំរាប់​ធ្វើ​សំណង់​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​សែន​

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សំរាប់​ធ្វើ​សំណង់​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​មន្ត្រី​អគ្គិភ័យ​សុំ​ជំនួយ​អន្តរាគមន៍ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ផ្លូវ​បេតុង​លេខ​៤៩៩ ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​អណ្តាត​ភ្លើងពណ៌​ក្រហមឆ្អៅ​ចេញពី​ចំណុច​ឃ្លាំង​ខាងលើ ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ស្រែក​ដើម្បី​អោយ​ម្ចាស់​ឃ្លាំង​បានឮ និង​រាយការណ៍​បន្ទាន់​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​។

តាម​ប្រភព​ពី​ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់ ដែល​ជា​អ្នកយាម​ឃ្លាំង​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​​សម្រាន្ត​​ក្នុង​បន្ទប់​ក្រោយ​ឃ្លាំង​ខាងលើ ស្រាប់តែ​ឮសម្លេង​គេ​ស្រែ​កថា​ភ្លើង​ឆេះ​ផ្ទះ ទើប​ភ្ញាក់​ពី​ដំណេក​រត់​ចេញ​មក​ខាងក្រៅ​ឃើញ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ឃ្លាំង ក៏​នាំ​កូន​ៗ​ទាំង​៣​នាក់ រត់​ចេញ​ទៅ​ខាង​មុខ​ឃ្លាំង ដើម្បី​សុំ​ជំនួយ​ផង​ដែរ​ ។ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​បំពង់​ឧស្ម័ន​បាញ់​ពន្លត់​ជា​ច្រើន​បំពង់​ផង​ដែរ​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​និង សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​។ អគ្គិភ័យ​ខាងលើ​ត្រូវ​បាន​រលត់​ទាំងស្រុង ដោយ​គ្មាន​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ជិតខាង ក្រោម​ការជួយ​​អន្តា​គម​ន៍​យ៉ាង​យកចិត្តទុកដាក់ របស់​មន្ត្រី​ជំនាញ​អគ្គិភ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ