ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ថា​ស្ទាក់​កម្ទេច​មី​ស៊ី​ល​រុ​ស្ស៊ី​​៨​គ្រាប់​បា.ញ់​សំដៅ​ក្រុង​គៀវ

7 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ​ នេះ​ថា បាន​ស្ទាក់​កម្ទេច​មី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ​ នេះ​ថា បាន​ស្ទាក់​កម្ទេច​មី​ស៊ី​ល​រុ​ស្ស៊ី​​៨​គ្រាប់​ដែល​ហោះ​សំដៅ​ក្រុង​គៀវ​។ នោះ​ជា​ការ​វាយប្រហារ​ថ្មី​របស់​រុ​ស្ស៊ី​លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វ៉ា​ស៊ីន​តោន​ជួប​លោក​ចូ​ បៃ​ដិ​ន ​នា​ថ្ងៃ​ទី​១២​ ធ្នូ​ និយាយ​ផ្ដោត​ពី​រឿង​ជំនួយ​។

ម្យ៉ាងវិញទៀត​ដ្រូ​ន​វាយប្រហារ​រុ​ស្ស៊ី១៨​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​វាយប្រហារ​នា​ពេល​យប់​ចេញពី​តំបន់​គ្រី​មេ មុន​ពេល​ត្រូវ​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​ការពារ​អាកាស​អ៊ុយ​ក្រែ​ន ភាគច្រើន​ក្នុង​តំបន់​មី​កូ​ឡៃ​អ៊ី​វ​។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ឲ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​ថា តាម​ព័ត៌មាន​ដំបូង​ៗ នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក រុ​ស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ​ដោយ​មី​ស៊ីល​ប្រឆាំង​តំបន់​ក្រុង​គៀវ​។

សរុប​កងកម្លាំង​ការពារ​អាកាស​អ៊ុយ​ក្រែ​ន​បាន​បាញ់​ទម្លាក់​មី​ស៊ីល​៨​គ្រាប់ ដែល​ហោះ​សំដៅ​រដ្ឋធានី​។ បណ្ដា​បំណែក​មី​ស៊ី​ល​បាន​ធា្ល​ក់លើ​ស្រុក​ដា​នី​ត​ស្គី​អ៊ី​​ភាគ​អាគ្នេយ៍​រដ្ឋធានី​។ មនុស្ស​៤​នាក់​បាន​ត្រូវ​ជួយ​ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​។ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​មិន​រង​ការ​ប៉ះពាល់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ