ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ត្រូវការ​ជាង​៤០​ពាន់​លាន​ដុល្លារ ដើម្បី​បំពេញតម្រូវការ​មនុស្សធម៌​នៅ​ឆ្នាំ​ក្រោយ

11 ខែ មុន

សហរដ្ឋអាមេរិក ៖ អង្គការសហប្រជាជាតិ ឬ UN នៅ​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បាន​អំពាវនាវ​រក​

សហរដ្ឋអាមេរិក ៖ អង្គការសហប្រជាជាតិ ឬ UN នៅ​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បាន​អំពាវនាវ​រក​មូលនិធិ​ទឹកប្រាក់​ចំនួន ៤៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២៤ ដើម្បី​ជួយ​មនុស្ស​រាប់​លាន​នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ប្រទេស​ស៊ូ​ដង់ និង​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

លោក Martin Griffiths

នៅ​ក្នុង​ទិដ្ឋភាព​ទូទៅ​ផ្នែក​មនុស្សធម៌​សកល​សម្រាប់​ឆ្នាំ ២០២៤ ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ហៅ​កាត់​ថា OCHA បាន​អះអាង​ថា មនុស្ស​ជិត​៣០០​លាន​នាក់ នឹង​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ជម្លោះ ភាព​អាសន្ន​អាកាសធាតុ និង​កត្តាសេដ្ឋកិច្ច នៅ​ក្នុង​នោះ​រួម​មាន​មនុស្ស ៧៤,១​លាន​នាក់ នៅ​អាហ្វ្រិក​ខាងកើត និង​ខាងត្បូង ដែល​មួយ​ផ្នែក​ធំ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​នៅ​ស៊ូ​ដង់​។

លោក Martin Griffiths ប្រធាន​ជំនួយ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា «​យើង​នឹង​កំណត់​គោលដៅ​សម្រាប់​តម្រូវការ​ជាក់លាក់​របស់​យើង​។ អង្គការ​ផ្សេង​ទៀត រួម​ទាំង​កាកបាទក្រហម និង​សមាគម​កាកបាទក្រហម​ជាតិ បាន​ធ្វើការ​អំពាវនាវ​រក​ថវិកា​ផ្ទាល់ខ្លួន​ផង​ដែរ​»​។

ដោយឡែក OCHA បាន​បញ្ជាក់​នៅ​ក្នុង​ការ​វាយតម្លៃ​ប្រចាំឆ្នាំ​របស់​ខ្លួន អំពី​តម្រូវការ​មនុស្សធម៌​សកលលោក​ថា ប្រព័ន្ធ​មនុស្សធម៌​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ផ្តល់​មូលនិធិ​ដ៏​ធំ​មួយ ដោយ​គ្រាន់តែ​ជាង​១​ភាគ​៣​នៃ​ចំនួន​៥៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវការ​ដើម្បី​ផ្តល់​ជំនួយ​ដែល​បាន​ផ្តល់​មូលនិធិ​កាលពី​ឆ្នាំ​មុន​។

លោក Griffiths បាន​ពិពណ៌នា​ថា នេះ​គឺជា​ការ​ខ្វះខាត​ថវិកា​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ហើយ​វា​មានការ​ពិបាក​ក្នុង​ការ​កាត់​បន្ថយ​ការ​អំពាវនាវ​សម្រាប់​ឆ្នាំ ២០២៤ និង​បាន​ធានា​ថា ភ្នាក់ងារ​ជំនួយ គឺ​ប្រាកដនិយម ផ្តោតអារម្មណ៍ និង​តឹងតែង​នៅ​ពេល​វាយតម្លៃ​តម្រូវការ​។
លោក​គិត​ថា មជ្ឈិមបូព៌ា​ទាំងមូល ហើយ​តំបន់​ហ្គា​ហ្សា (Gaza) និង​វ៉ែ​ស​បេង (West Bank) ប្រហែលជា​នឹង​ជា​តំបន់​ដែល​ត្រូវការ​ជំនួយ​ចាំបាច់​បំផុត ប៉ុន្តែ​អ៊ុយ​ក្រែ​ន​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​អស់សង្ឃឹម និង​សង្គ្រាម​ដែល​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​ត្រូវការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​៕ (​ប្រភព​ព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ