ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​កំបុតត្បូង​វា.យប្រហារ​អា​មេ​រិ​ក ឆ.ក់​យក​ជីវិត​មនុស្ស​​៦​នាក់

4 ខែ មុន

សហរដ្ឋអាមេរិក ៖ តាម​ការិយាល័យ​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ថា ខ្យល់ព្យុះ​និង​ព្យុះកំបុតត្បូង​ដ៏​ខ្លាំង​

សហរដ្ឋអាមេរិក ៖ តាម​ការិយាល័យ​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ថា ខ្យល់ព្យុះ​និង​ព្យុះកំបុតត្បូង​ដ៏​ខ្លាំង​បាន​វាយប្រហារ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ​ លើ​រដ្ឋ​តេន​នេ​ស៊ី​​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៦​នាក់​។

អ​ជ្ញា​ធរ​តំបន់​ម៉ុង​ហ្គោ​មេ​រី​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ​យើង​អាច​អះអាង​ពី​មនុស្ស​ស្លាប់​៣​នាក់ ក្រោយ​ព្យុះកំបុតត្បូង​ដែល​វាយប្រហារ​តំបន់​នោះ​នា​វេលា​រសៀល​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​២៣​នាក់​រង​របួស​។ អ្នក​ស្លាប់​៣​នាក់​ទៀត​ត្រូវ​បាន​រាយការណ៍​ថា មាននៅ​ជាយក្រុង​ណាស់​វីវ​រដ្ឋធានី​នៃ​រដ្ឋ​នោះ​។

ខ្យល់​បោកបក់​ខ្លាំង​ព្រមទាំង​ភ្លៀង​ខ្លាំង បណ្ដាល​ឲ្យ​ខួច​ខាត​ធ្ងន់ធ្ងរ​គ្រឹះ​និង​ផ្ទះ រួច​ដើមឈើ​និង​បង្គោល​ភ្លើងរ​លំបាក់​។ គ្រួសារ​ជាង​១៥០.០០០​ត្រូវ​ដាច់​ភ្លើង​នា​ភាគ​កណ្ដាល​រដ្ឋ​តេន​នេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ