ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៣

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា និង​ឯកឧត្តម ផា​ម មិ​ញ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា និង​ឯកឧត្តម ផា​ម មិ​ញ ជិ​ញ (PHAM Minh Chinh) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ច​សហប្រតិបត្តិការ ចំនួន​៣ ។

ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ ចំនួន​៣ មាន​ដូច​ខាងក្រោម ៖

១- អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម ។

២- អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ និង​បណ្ឌិត្យសភា​ការទូត​វៀតណាម ។

៣- អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ