ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ស្ថាប័ន​ជំនាញ​ថៃ បាន​ធ្វើការ​ព្រ​មា​.​ន និង​ជំរុញ​ឱ្យ​យកចិត្តទុកដាក់ ជា​ពិសេស​ចំពោះ​កុមារ​នៅ​ក្នុង​ការ​ទទួលទាន​ស្ករ​គ្រាប់​ម្យ៉ាង ដែល​គេ​ដឹង​ថា ជា​ប្រភេទ​ស្ករ​គ្រាប់​ក្រមួន (Wax Candies) ដោយសារ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្រពះ និង​ពោះវៀន ខណៈ​ដែល​ស្ករ​គ្រាប់​បែប​នេះ

ស្ថាប័ន​ជំនាញ​ថៃ បាន​ធ្វើការ​ព្រ​មា​.​ន និង​ជំរុញ​ឱ្យ​យកចិត្តទុកដាក់ ជា​ពិសេស​ចំពោះ​កុមារ​នៅ​ក្នុង​ការ​ទទួលទាន​ស្ករ​គ្រាប់​ម្យ៉ាង ដែល​គេ​ដឹង​ថា ជា​ប្រភេទ​ស្ករ​គ្រាប់​ក្រមួន (Wax Candies) ដោយសារ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្រពះ និង​ពោះវៀន ខណៈ​ដែល​ស្ករ​គ្រាប់​បែប​នេះ ក៏​ទំនងជា​មាន​លក់ និង​ចរាចរណ៍​នៅ​កម្ពុជា​ផង​ដែរ ។

យោង​តាម​សារព័ត៌មាន the Nation បានអោយ​ដឹង​ថា រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ថៃ បាន​ចេញ​ការ​ព្រ​មា​.​ន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ស្ករ​គ្រាប់​ក្រមួន ដែល​នាំ​ចូល​ពី​ប្រទេស​ចិន និង​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​។

ទីភ្នាក់ងារ​រដ្ឋាភិបាល​ថៃ​នេះ បាន​ព្រ​មា​.​ន​ថា ផលិតផល​អាហារ​បែប​នេះ គឺ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ថា ខ្លួន​បាន​ណែនាំ ដើម្បី​បញ្ឈប់​ការ​លក់ ។

លោក​វេជ្ជបណ្ឌិត ណា​រ៉ុ​ង អា​ភិ​គុល​វា​និ​ច ( Narong Aphikulvanich) អគ្គលេខាធិការ​ស្តីទី​របស់​ទីភ្នាក់​ងារ​នេះ បាន​និយាយ​ថា «​ការ​ខកខាន​ក្នុង​ការ​ដក «​ផលិតផល​ខុសច្បាប់​» ចេញពី​បញ្ជី​លក់​របស់​ពួក​គេ អាច​នាំ​ឱ្យ​មានការ​ផាកពិន័យ ជា​អតិបរមា​រហូត​ដល់​ចំនួន ៣០.០០០ បាត ឬ ប្រមាណ​ជា ៨៥០ ដុល្លារ​ក្នុង​មួយ​លើក​»​។

ប្រភព​ដដែល​បានអោយ​ដឹង​ថា «​ស្ករ​គ្រាប់​ក្រមួន​នេះ ត្រូវ​បាន​គេ​ដឹង​ថា វា​មាន​ចម្រុះ​ពណ៌ និង​រស​ជាតិ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទទួលទាន ជា​ពិសេស​គឺ​កុមារ ដោយសារ​ផ្នែក​ក្រមួន​របស់​ផលិតផល​មិន​អាច​បរិភោគ​បាន​»​។

ស្ករ​គ្រាប់​ទាំងនេះ ជា​ធម្មតា​មាន​រូបរាង​ខុស​ៗ​គ្នា និង​មានទឹក​ស៊ី​រ៉ូ​រសជាតិ​ផ្លែ​ឈើ តែ​អ្នកជំនាញ​មិន​លើកទឹកចិត្ត​អោយ​លេប​វា​ឡើយ ទោះបីជា​វា​មិន​មាន​ជាតិពុល​ក៏​ដោយ​ចុះ ដោយសារ​តែ​ក្រពះ និង​ពោះវៀន មិន​អាច​រំលាយ​វា​បាន​។

លោក វីរ​ឆៃ ណា​ឡា​វ៉ា​ឆៃ ( Veerachai Nalawachai) អគ្គលេខាធិការ​រង​មួយ​រូប​នៃ​ទីភ្នាក់ងារ​ដដែល បាន​និយាយ​ប្រាប់​ថា «​ក្រមួន​មិន​អាច​បរិភោគ​បាន ហើយ​មិន​គួរ​លេប​ឡើយ​»​។ លោក​ក៏​បាន​បញ្ជាក់​​ដែរ​ថា «​ស្ករ​គ្រាប់​ក្រមួន​ដែល​លក់​តាម​អ៊ី​ន​ធើ​រ​ណេ​ត​មិន​មាន​ស្លាក​សញ្ញា​អាហារ​ជា​ភាសា​ថៃ​ទេ ដូច្នេះ​អ្នក​ប្រើប្រាស់​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​ផលិត ឬ​បើ​វា​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់​នោះ​ទេ​»​។

លោក​បាន​ព្រ​មា​.​ន​ថា «​ដូច្នេះ​មនុស្ស​មិន​គួរ​បរិភោគ​វា​ទេ​»​។ ដោយ​បន្ថែម​ថា ទីភ្នាក់ងារ​នេះ​នឹង អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​ប្រឆាំង​នឹង​នរណា​ម្នាក់​ដែល​លក់​ស្ករ​គ្រាប់​ក្រមួន ដោយ​គ្មាន​ការ​អនុញ្ញាត​។

ទន្ទឹម​នឹង​នេះ សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ លោកស្រី ចាវ​វ៉ា​នី ឈូ​ភី​រ៉ា​ច (Chaowanee Chupeerach ) នាយករង​នៃ​វិទ្យាស្ថាន​អាហារូបត្ថម្ភ​នៃ​សាកលវិទ្យាល័យ ម៉ា​ហ៊ី​ឌុ​ល បាន​ព្រ​មា​.​ន​ថា «​ការ​លេប​ក្រមួន​អាច​មាន​គ្រោះថ្នាក់ ដោយសារ​វា​អាច​ស្ទះ​បំពង់​.​ក ឬ​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​រាង​កាយ​មនុស្ស​មិន​អាច​រំលាយក្រមួន​បាន​»​។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា «​យើង​ក៏​មិន​មាន​ព័ត៌មាន​អំពី​សំណល់​គីមី​នៅ​ក្នុង​ផលិតផល​ដែរ​។ យើង​មិនដឹង​ថា តើ​ទឹក​ស៊ី​រ៉ូ​នៅ​ក្នុង​ស្ករ​ក្រមួន​ចេញពី​ជាតិ​ស្ករ ឬ​ជាតិ​ផ្អែម? ឬថា តើ​វា​មាន​សារធាតុ​គីមី​អ្វី​ទេ?​។ ដូច្នេះ យក​ល្អ​គួរតែ​ចៀសវាង​ញ៉ាំ​វា​។

ស្ករ​ក្រមួន​ប្រភេទ​នេះ នៅ​ថៃ​លក់​នៅ​តាម​ហាង​អន​ឡាញ ប៉ុន្តែ​នៅ​កម្ពុជា វា​ទំនងជា​មិន​មាន​លក់​នៅ​តែ​អន​ឡាញ​ទេ ហើយ​អាច​មាននៅ​តាម​ហាង​ទំនើប​មួយ​ចំនួន ហើយ​ក៏​អាច​នឹង​មាន​លក់​នៅ​តាម​សាលារៀន​ផង​ដែរ ដូច្នេះ​សូម​អាណាព្យាបាល​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ចៀសវាង​ទិញ​អាហារ​ទាំងនេះ​អោយ​កូន​បរិភោគ ដោយ​គិត​ថា វា​គឺជា​ស្ករ​គ្រាប់​ធម្មតា មិន​ប៉ះពាល់​ដល់​សុខភាព ។

ក្រៅពី​នោះ អ្នកជំនាញ ជា​ពិសេស​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ប្រញាប់​ធ្វើការ​ស្រាវជ្រាវ និង​សិក្សា ក្រែង​មាន​ករណី​នេះ​កើត​មាន​ឡើង ដើម្បី​បង្ការ និង​ការពារ​កុំអោយ​វា​ប៉ះពាល់​ដល់​សុខភាព​សាធា​រណៈ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ