ព្រោះតែក្តីប្រចណ្ឌអ្នកអាចនឹងក្លាយពីជនរងគ្រោះ ទៅជាជនល្មើស ប្រសិនបើអ្នករំលោ.ភបំពា.នភាគីទី៣ ដោយខុសច្បាប់ ។ ដូច្នេះ សូមកុំអោយក្តីប្រចណ្ឌដឹកមុខ ហើយធ្វើអ្វីដែលខុសច្បាប់ ។ ព្រោះតែក្តីប្រចណ្ឌ…
ព្រោះតែក្តីប្រចណ្ឌអ្នកអាចនឹងក្លាយពីជនរងគ្រោះ ទៅជាជនល្មើស ប្រសិនបើអ្នករំលោ.ភបំពា.នភាគីទី៣ ដោយខុសច្បាប់ ។ ដូច្នេះ សូមកុំអោយក្តីប្រចណ្ឌដឹកមុខ ហើយធ្វើអ្វីដែលខុសច្បាប់ ។ ព្រោះតែក្តីប្រចណ្ឌ ស្ត្រីពីររូប ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ ហើយឃាត់ខ្លួន នៅក្នុងករណីហិ.ង្សាដោយចេតនា ហើយមានស្ថានទម្ងន់ទោសនាំគ្នាប្រើហិ.ង្សាទៅលើស្រី្តម្នាក់ នៅលើផ្លូវសាធារណៈ ។

ស្ត្រីទាំងពីរត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រោយពេលបានអ្នកទាំងពីរបាននាំគ្នាបើកឡាន ហើយដេញស្ទាក់រួចបំបុ.កឡានស្ត្រីម្នាក់ ហើយនាំគ្នាប្រើប្រាស់អំពើហិ.ង្សាទៅលើស្ត្រីម្នាក់នោះ កាលពីមួយថ្ងៃមុននោះ ។ ហេតុការណ៍នេះ បានកើតមានឡើងតាមបណ្តោយផ្លូវ២៦៥ ម្ដុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រឿងរ៉ាវនេះ ត្រូវបានចែករំលែក និងផ្សព្វផ្សាយកក្រើកបណ្តាញសង្គម កាលពីនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៣០នាទី ។ អ្នកទាំងពីរត្រូវបានគេដឹងថា បានប្រើប្រាស់ឡានទំនើបមួយគ្រឿង ដែលគេស្គាល់ថា ជា ហ្វត រ៉េបទ័រ (Ford Raptor) ដេញបំបុ.ករថយន្តម្ខាងទៀតដែលគេស្គាល់ថា ម៉ាកតូយូតា ព្រូស (Toyota Prius) ដែលបើកបរដោយស្ត្រីម្នាក់ ដែលគេសង្ស័យថា អាចមានទំនាក់ទំនងជាមួយនឹងស្វាមីរបស់ស្ត្រីម្នាក់ ក្នុងភាគីបង្ក ។ ក្រៅពីបើកឡានបំបុ.ករថយន្តនោះស្ត្រីទាំងពីរនោះក៏ត្រូវបានចោទប្រកាន់ថា បានប្រើអំពើហិ.ង្សា បណ្តាលឲ្យស្ត្រីម្នាក់នោះរងរបួសដំណំផងដែរ ។ ក្រៅពីនារីទាំងពីរដែលមានមុខរបរសមរម្យចិញ្ចឹមខ្លួនហើយនោះនៅមានបុរសម្នាក់ទៀត ដែលសមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ ហើយកំពុងតែតាមរក ។

នៅក្នុងហេតុការណ៍នោះ ភាគីនារីទាំងពីរបានអះអាងថា នារីដែលត្រូវបានពួកគេប្រើប្រាស់អំពើហិ.ង្សាបែបនេះទៅលើបានទៅគំរា.ម និងគោះទ្វារផ្ទះរបស់ខ្លួន ហើយ មូលហេតុនៃការដេញបុ.ក និងវា.យនេះដោយសារតែស្ត្រីខាងលើបានគំរា.មថា ដុតផ្ទះ និងធ្វើឲ្យក្រុមគ្រួសារវិនាសទើបកើតជាកំហឹ.ងដេញបុ.ក និងវា.យតែម្ដង ។ ចំណែកភាគីខាងស្ត្រីម្ចាស់រថយន្តតូយូតា ព្រូស បានបញ្ជាក់ដែរថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ ហើយក៏មិនដែលស្គាល់ភាគីម្ខាងទៀតនោះដែរ ។ នេះ គឺជាករណីមួយដែលឆ្លុះបញ្ចាំងពីបញ្ហាស្នេហ៍ត្រីកោណ ហើយ គឺជារឿងមួយដ៏ក្តៅគគុកដែរនៅកម្ពុជា ។ រឿងបញ្ហាប្រពន្ធដើម និងប្រពន្ធចុង ឬមានភេទសម្ព័ន្ធគ្នានេះកើតមានជាហូរហែ ហើយវាក៏នាំអោយមានអំពើហិ.ង្សាផងដែរ ។

នៅពេលភ្លើ.ងប្រចណ្ឌឆាបឆេះខ្លាំងវាក៏បាននាំអោយកើតមានជាអំពើហិ.ង្សាក្រោមរូបភាពផ្សេងៗទៀតដូចជា ជះទឹកអាស៊ីត សកម្មភាពបំពារបំពាន និងបង្ហោះបង្ខូចកេរ្តិ៍តាមបណ្តាញសង្គម ហើយខ្លះតប់ប្រម៉ល់សម្លា.ប់ខ្លួនក៏មាន ។ ទាំងនោះមិនមែនជាវិធីសាស្ត្រត្រឹមត្រូវនោះទេ បើទោះបីជាមជ្ឈដ្ឋានសង្គមសាមញ្ញទូទៅ ជាពិសេសស្ត្រីៗមិនថ្កោលទោសក៏ដោយ ប៉ុន្តែបើនិយាយតាមច្បាប់ គឺអាចខុសហើយ រំលោ.ភច្បាប់ដែលនាំពិរុទ្ធដល់ខ្លួនថែមទៀតផង ។
សូមគិតឲ្យច្បាស់ហើយអត់ធ្មត់រិះគិត ដោយសតិ កុំយកហិ.ង្សា ឬមុសាទៅដោះស្រាយ ។ កំហឹងមិនមែនជាដំណោះស្រាយ ហើយក៏មិនមែនជាយន្តការដោះស្រាយបញ្ហានេះបាននោះទេ ។ បញ្ហានេះនៅសង្គមកម្ពុជាគេមានច្បាប់ហើយ គឺច្បាប់ឯកពន្ធភាព ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ តាំងពីចុងឆ្នាំ២០០៦ ។ ច្បាប់នេះមាន៤ជំពូក និង១២មាត្រា ។ តាមច្បាប់នេះ ទាំងប្រុសទាំងស្រី ដែលរំលោ.ភច្បាប់ គឺមានពិន័យជាប្រាក់ ហើយក៏មានដល់កម្រិតដាក់ពន្ធនាគារផងដែរ ។

សរុបមកវិញ ជាធម្មតាទេ បុរសក៏ដោយ ស្ត្រីក៏ដោយ នៅពេលដែលភាគីណាមួយមិនស្មោះត្រង់ហើយបានប្រពឹត្តភេទសម្ព័ន្ធ ឬមានទំនាក់ទំនងជាមួយនឹង អ្នកផ្សេងនោះ នរណាក៏មានកំហឹងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមកុំយកវាមកដោះស្រាយ ។ សង្គមយើងមានច្បាប់មានទម្លាប់ សូមប្រើប្រាស់វាជាប្រយោជន៍ ។ ពេលខ្លះដោយសារតែយើងដោះស្រាយដោយកំហឹ.ង យើងអាចនឹងក្លាយខ្លួនពីជនរងគ្រោះទៅជាជនល្មើសដែលមានទុក្ខមានទោសដល់ខ្លួន ខូចអនាគតបន្ថែមទៀតក៏មានដែរ ។ សូមរិះគិត ហើយអត់ធ្មត់ និងប្រើប្រាស់សតិ និងមនៈសិកាមករំម្ងាប់ទស្សនៈហិ.ង្សាជាមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ