ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ចិន​ និង​ហ្វីលី​ពី​ន​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​សមុទ្រ​ចិន​ខាងត្បូង

1 ឆ្នាំ មុន

ប្រទេស​ចិន​-​ហ្វីលី​ពី​ន ៖ នាវា​ហ្វ៊ី​លី​ពី​ន​មួយ​គ្រឿង​និង​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​១​គ្រឿង បាន​បុ.ក​គ្នា​

ប្រទេស​ចិន​-​ហ្វីលី​ពី​ន ៖ នាវា​ហ្វ៊ី​លី​ពី​ន​មួយ​គ្រឿង​និង​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​១​គ្រឿង បាន​បុ.ក​គ្នា​កាលពី​ថ្ងៃ​ទី​១០ ​ធ្នូ​ ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី ដោយ​ប្រទេស​ទាំង​២ បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ឧប្បត្តិហេតុ​នោះ ដែល​កើត​មាន​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​មួយទៀត នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ហ្វីលី​ពី​ន​អះអាង​នា​ថ្ងៃ​ទី​១០​ធ្នូ​ថា បណ្ដា​នាវា​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ និង​កងជីវពល​សមុទ្រ​ចិន បាន​ធ្វើ​សកម្មភាព​រាំង​ខ្ទប់​បណ្ដា​នាវា​ផ្គត់​ផ្ក​ង់​ស៊ី​វិល​ហ្វីលី​ពី​ន និង​ធ្វើ​សកម្មភាព​ប្រកបដោយ​គ្រោះថ្នាក់​នានា​។ នាវា​១​គ្រឿងក្នុង​ចំណោម​នាវា​ផ្ក​ត់​ផ្គង់​ហ្វីលី​ពី​ន ត្រូវ​បាន​បុក​ដោយ​នាវា​១​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​។

នេះ​ជា​ការ​គូសបញ្ជាក់​របស់​កងឯកភាព​ប្រតិបត្តិការ​ជាតិ​សម្រាប់​សមុទ្រ​ហ្វីលី​ពី​ន​ខាងលិច ក្នុង​សេចក្ដី​ប្រកាស​មួយ​។ នាវា​ចិន​ក៏​ប្រើ​កាណុង​បាញ់​ទឹក​មក​លើ​នាវា​ផ្គត់ផ្គង់​២​គ្រឿង​និង​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វ៊ី​លី​ពី​ន​១​គ្រឿង ដែល​អម​ការពារ​បណ្ដា​នាវា​ផ្គត់ផ្គង់​។ សកម្មភាព​ទាំងនោះ​បណ្ដាល​ឲ្យ​ខូច​ម៉ា​សី​ុ​ន​នាវា​១​គ្រឿង ក្នុង​ចំណោម​នាវា​ផ្គត់ផ្គង់​និង​ធ្វើ​ឲ្យ​ខូច​ក្ដោង​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​។

ចំណែក​ចិន​វិញ​ធ្វើការ​បកស្រាយ​ផ្ទុយ​ពី​នោះ ដោយ​ចោទប្រកាន់​នាវា​ហ្វ៊ី​លី​ពី​ន​១​គ្រឿង​ថា បុក​ត្រង់​ៗ​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន គូសបញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​១០​ធ្នូ​នាវា​ហ្វ៊ី​លី​ពី​ន​៤​គ្រឿង បាន​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី ដែល​ចិន​ថា​ជា​របស់​ខ្លួន​ហើយ​នាវា​ហ្វ៊ិ​លី​ពី​ន​១​គ្រឿង មិន​ស្ដាប់​ការ​ព្រមាន​ជា​ច្រើន​លើក​របស់​យើង​។ នាវា​ហ្វ៊ិ​លី​ពី​ន​នោះ​បាន​ផ្លាស់​ប្ដូរ​ទិស​ដៅ​ភ្លាម​ៗ​ប្រកបដោយ​គ្រោះថ្នាក់​និង​ដោយ​គ្មាន​វិជ្ជាជីវៈ​ទើប​បុក​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​យើង​។ ការ​ទទួលខុសត្រូវ​ធ្លាក់​លើ​ភាគី​ហ្វ៊ិ​លី​ពី​ន​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ