រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ ណូយបាយ ក្នុងរដ្ឋធានីហាណូយ ប្រកបដោយសុវត្ថិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ និងអញ្ជើញដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅម៉ោងប្រមាណ១១ព្រឹក នាថ្ងៃដដែល ៕





ចែករំលែកព័តមាននេះ