ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក និងជា CEO ក្រុមហ៊ុន NagaCorp បានទទួលមរណភាព

1 ឆ្នាំ មុន

(អន្តរជាតិ)៖ នៅក្នុងសេចក្តីរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ ក្រុមហ៊ុន NagaCorp បាននិយាយថា លោក Tan Sri Dr. Chen…

(អន្តរជាតិ)៖ នៅក្នុងសេចក្តីរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ ក្រុមហ៊ុន NagaCorp បាននិយាយថា លោក Tan Sri Dr. Chen Lip Keong បានទទួលមរណភាព ក្នុងវ័យ៧៥ឆ្នាំ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយសារជំងឺរោគាពាធ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីរាយការណ៍នោះថា «តាងនាមឱ្យបុគ្គលិកទាំងអស់នៃក្រុមប្រឹក្សាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោក Dr. Chen Lip Keong និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់គ្រួសាររបស់គាត់”»។

«ក្រុមប្រឹក្សាភិបាលក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងដឹងគុណចំពោះលោកបណ្ឌិត Chen ចំពោះការដឹកនាំ ការណែនាំ និងការរួមចំណែកដ៏មានតម្លៃរបស់គាត់ចំពោះក្រុមក្នុងអំឡុងពេលកាន់តំណែងរបស់គាត់»។

ក្រោយពីមរណភាពរបស់ Dr. Chen Lip Keong ក្រុមប្រឹក្សាភិបាលនៃ NagaCorp បានតែងតាំងលោក Chen Yiy Fon ជាកូនប្រុស ឱ្យឡើងកាន់តំណែងជា CEO ជំនួស.

យោងតាមចំណាត់ថ្នាក់ចុងក្រោយដោយទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes គិតត្រឹមខែឧសភា ឆ្នាំ២០២៣ លោក Tan Sri គឺជាអ្នកមានបំផុតទី០៧ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៨ ពាន់លានដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ