ម្ចាស់ផ្ទះចាក់សោទុកចោល ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ ផ្អើលអ្នកជិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីឆាបឆេះប្រអប់ឌីហ្សងទ័រនៅក្នុងផ្ទះមួយកន្លែង ដែល
រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីឆាបឆេះប្រអប់ឌីហ្សងទ័រនៅក្នុងផ្ទះមួយកន្លែង ដែល
រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីឆាបឆេះប្រអប់ឌីហ្សងទ័រនៅក្នុងផ្ទះមួយកន្លែង ដែលម្ចាស់ចាក់សោទុកចោលធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងវាយបំបែកកញ្ចក់កញ្ចក់ទ្វារពន្លត់ទាន់ពេលវេលា ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ133Eoz ផ្លូវ154 ក្បែរសូរិយាម៉ល ក្នុងភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះកើតហេតុបានចាក់សោចោល ដោយមិនដឹងថាពួគាត់ទៅណានោះទេ ។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានការផ្ទុះបែកផ្កាភ្លើងចេញពីក្នុងផ្ទះហាក់ដូចឆ្លងចរន្តអគ្គិសនី បន្តិចក្រោយមកក៏ស្រាប់តែលេចចេញជាអណ្ដាតភ្លើងបានឆាបឆេះផ្នែកខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចនិងបាននាំគ្នារកវិធី ដើម្បីបាញ់ទឹកពន្លត់។
តាមប្រភពខាងកើបានបន្តថា ដោយសារទ្វារជាប់សោ ប្រជាពលរដ្ឋក៏បានវាយបំបែកកញ្ចក់ទ្វារនិងបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ហើយភ្លើងក៏បានរលត់ជាស្ថាពរ ។ ពេលនោះក៏មានសមត្ថកិច្ចនិងរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿងបានចុះមកដល់ភ្លាមផងដែរ។
សមត្ថកិច្ចក៏បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺឆេះខូចខាតតែប្រអប់ឌីហ្សងទ័រអគ្គិសនីតែប៉ុណ្ណោះ ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ចែករំលែកព័តមាននេះ