ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជនកម្ពុជា ជ្រើសតាំង​​សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មហាសន្និបាត​វិសាមញ្ញគណបក្ស​ប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃ នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចជ្រើសតាំង​សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន…

ភ្នំពេញ៖ មហាសន្និបាត​វិសាមញ្ញគណបក្ស​ប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃ នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចជ្រើសតាំង​សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្ស​ប្រជាជនកម្ពុជា មានអនុប្រធាន ៤រូបរួចហើយ គឺ​សម្តេច​ ស ខេង សម្តេច សាយ ឈុំ សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ រីឯ​សម្តេចតេជោ ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ខណៈដែលសម្តេច ហេង សំរិន ជាប្រធានកិត្តិយស​។

មហាសន្និបាតរយៈពេល ២ថ្ងៃនេះ បានចេញសេចក្តីសម្រេចចិត្ត ៩ចំណុច។ ក្នុងនោះ មានការ​បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យ​បរិមាណសមាជិក​គណៈកម្មាធិការ​កណ្តាល មានចំនួន ១៣១២រូប​។

នៅក្នុងមហាសន្និបាតនេះ ក៏បាន​បោះឆ្នោតជ្រើសតាំង​បំពេញបន្ថែម​សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប ព្រមទាំង​បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក​គណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ចំនួន ៧រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ