ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញាជួញដូរ​គ្រឿងញៀ.ន ប្រដា​ប់ដោយ​អាវុធ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន ប្រដាប់​ដោយអាវុធ ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារ​អំពៅ​ទី​២ ។ ការ​ឃាត់ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង​២០​នាទី​យប់​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ​ ៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន ប្រដាប់​ដោយអាវុធ ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារ​អំពៅ​ទី​២ ។

ការ​ឃាត់ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង​២០​នាទី​យប់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ ២០២៥ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អធិការ​នគរបាល​បាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ នូវ​ករណី​ជួញដូរ​ ​រក្សា​ទុក ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ (​យឿ​ត្រី​) សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ប៉េង ដា​រ៉ា ហៅ អា​ង៉ោ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នេះ កម្លាំង​នគរបាល​ជំនាញ​ បាន​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត​កំណត់​អត្តសញ្ញាណ ដោយ​ជនសង្ស័យ​រូប​នេះ ជួញដូរ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន, កាន់កាប់​អាវុធ ​(​ដាវ​) ​ដោយ​ខុសច្បាប់​គ្មាន​ច្បាប់ ។

ជាក់ស្តែង នគរបាល​បាន​ដកហូត​ រួម​មាន ​៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន៧​កញ្ចប់, ​គ្រាប់​អាវុធ​ខ្លី ចំនួន៤៥​គ្រាប់, ដាវ​ដែក ចំនួន​០១​ដើម និងកាំបិត ចំនួន​០១ ដើម, បំពង់​កែវ ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០២, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០១ និង​ទូរសព្ទ​ដៃ ចំនួន​០២​គ្រឿង ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កសាង​សំណុំរឿង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ