ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជនកម្ពុជា បិទបញ្ចប់​មហាសន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ ដោយជោគជ័យ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ។…

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ។ មហាសន្និបាត​វិសាមញ្ញ បានចេញសេចក្តីសម្រេចចិត្ត ​៩ចំណុច។ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំង​បន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យ​បរិមាណសមាជិក​គណៈកម្មាធិការ​កណ្តាល មានចំនួន ១៣១២រូប​។

នៅក្នុងមហាសន្និបាតនេះ ក៏បាន​បោះឆ្នោតជ្រើសតាំង​បំពេញបន្ថែម​សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប បោះឆ្នោតជ្រើសតាំង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក​គណៈកម្មាធិការ​ហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ចំនួន ៧រូប​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ