ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​ណូបែល​សន្តិភាព​ប្រគល់​ដល់​នារី​អ្នកទោស​អ៊ី​រ៉​ង់

1 ឆ្នាំ មុន

ពានរង្វាន់​ណូបែល​សន្តិភាព ៖ ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៣​ត្រូវ​ប្រគល់​នា​ថ្ងៃ​ទី​១០​ធ្នូ ដល់​

ពានរង្វាន់​ណូបែល​សន្តិភាព ៖ ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៣​ត្រូវ​ប្រគល់​នា​ថ្ងៃ​ទី​១០​ធ្នូ ដល់​នារី​ជា​សកម្មជន​អី​ុ​រ៉​ង់ លោកស្រី​NARGES MOHAMMADI ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស តែ​លោកស្រី​អវត្តមាន​ក្នុង​ពិធី​ប្រគល់​នោះ​នៅ​ទីក្រុង​អូ​ស្លូ​។ កូន​ៗ​របស់​លោកស្រី​ជា​តំណាង​ក្នុង​ការ​ទទួល​ពាន​នោះ​។

ជា​អ្នកប្រឆាំង​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​តម្រូវ​ឲ្យ​នារី​ទទូរ​ស្បៃ​អ៊ិ​ស្លា​ម​និង​ប្រឆាំង​ទោស​ប្រហារជីវិត​នៅ​អ៊ី​រ៉​ង់ លោកស្រី​NARGES MOHAMMADI ត្រូវ​ចាប់ខ្លួន​និង​ជាប់​ឃុំឃាំង​ជា​ច្រើន​លើក រយៈពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ហើយ​គាត់​ជាប់​ឃុំឃាំង​តាំងពី​ឆ្នាំ​២០២១​មក នៅ​ពន្ធនាគារ​EVIN​ក្រុង​តេ​ហេ​រ៉​ង់​។

លោកស្រី​ត្រូវ​បាន​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាព សម្រេច​ផ្ដល់​ជូន​ពាន​នោះ​កាលពី​ខែតុលា​ដោយសារ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​គាបសង្កត់​លើ​នារី​នៅ​អី​ុ​រ៉​ង់ និង​ការ​តស៊ូ​ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​និង​សេរីភាព​សម្រាប់​មនុស្ស​គ្រប់​រូប​។ ដោយសារ​លោកស្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទើប​អវត្តមាន​ក្នុង​ពិធី​ទទួល​ពាន​នេះ​នៅ​សណ្ឋាគារ​មួយ​នៃ​ក្រុង​អូ​ស្លូ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ