ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ប្រច័ណ្ឌ​! ប្តីលើកដៃចា.ក់ប្រពន្ធ​ និង​កា.ប់​ម្ដាយក្មេក​ យ៉ាងរន្ធ.ត់

4 ខែ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​÷ បុរស​កើត​ក្តី​ប្រច័ណ្ឌ​គ្មាន​មូលហេតុ​ បាន​​យក​កន្ត្រៃចាក់ប្រពន្ធ​ រួចយកកាំបិត​កា.ប់​​

ខេត្ត​ត្បូងឃ្មុំ​÷ បុរស​កើត​ក្តី​ប្រច័ណ្ឌ​គ្មាន​មូលហេតុ​ បាន​​យក​កន្ត្រៃចាក់ប្រពន្ធ​ រួចយកកាំបិត​កាប់​​ម្ដាយក្មេក​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​ថ្ងៃ​ទី​៩​ធ្នូ​ ឆ្នាំ២០២៣ វេលា​ម៉ោង​១០​យប់ ចំណុច​ផ្ទះ​របស់​ឈ្មោះ ប៊ុ​ន សុខ​នី ភេទ​ស្រី ស្ថិត​នៅ​ភូមិ​ស្រែ​ពោល ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្រោយ​បង្កហេតុ​ បុរស​ជា​ប្ដី​បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ​ តែ​​ដោយ​សារ​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​ បុរសជាជនដៃដល់រូប​នេះ​ត្រូវ​បាន​តាម​ចាប់ខ្លួន ដោយ​ដកហូត​បាន​កាំបិ.ត​មួយ​ដើម​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ ដើម្បី​សួរនាំ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យជាប្តី​​ឈ្មោះ ខែ​ម លាង អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោល ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​ចំណែកជនរងគ្រោះជាប្រពន្ធ​ឈ្មោះ ប៊ុ​ន សុខ​នី​ម អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ រីឯជន​រង​គ្រោះជាម្តាយក្មេក​​ឈ្មោះ សុច ស៊ី​ណេ​ង អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​បន្ត​​ថា​ ករណី​ហិ.ង្សារ​ក្នុង​គ្រួសារ​ខាងលើនេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​​ជាប្តី​បាន​ធ្វើ​សកម្មភាព ដោយ​យក​​កន្ត្រៃ​ចាក់​ទៅ​លើ​ប្រពន្ធ​ត្រូវ​ចំ​លើ​ដងខ្លួន​ជា​ច្រើន កន្លែង​របួសធ្ងន់ និង​យក​កាំបិត​កាប់​ទៅ​លើ​ម្តាយក្មេក​ត្រូវ​ចំ​ក្បាល​១​កន្លែង របួល​ធ្ងន់ ។ ពេល​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​គេ​ខ្លួន​ចូល​ព្រៃ​បាត់​ ។ ​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ផង​ដែរ ។ ​ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​​ការ​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​ និង​ម្ដាយក្មេក​នេះ​គឺ​ដោយសារ​តែ​ជនសង្ស័យ​ជា​ប្តី​ប្រច័ណ្ឌ​ជន​រង​គ្រោះជា​ប្រពន្ធ​ថា​មាន​សាហា​យ​ តែ​មិន​បាន​សំដៅលើ​អ្នក​ណា​ម្នាក់​ឱ្យ​ច្បាស់លាស់​នោះ​ទេ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ភ្លាម​កម្លាំង​ប៉ុស្ដិ៍​នគ​បាល រដ្ឋបាល​គគីរ បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​ជា​ប្ដី ជា​បន្តបន្ទាប់​លុះដល់​ថ្ងៃ​ទី​១០​ ធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក ប្រជាពលរដ្ឋ​​បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​ថា ​បុរស​ជាប្តី​ដែល​បាន​រត់គេច​នៅ​ពេល​យប់​​នោះ​បាន​លួច​ចូល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​របស់​ខ្លួន​វិញ​ ។ បន្ទាប់ពី​ទទួល​បាន​ដំណឹង​បែប​នេះ ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ទៅ​ចាប់ខ្លួន​ ដោយ​ដកហូត​បាន​កាំបិត​មួយ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សួរនាំ​ តាម​បញ្ជា​របស់​លោកវរសេនីយ៍ទោ​ប៉ោង ស៊ី​​ណាត អធិការ​នគរបាល​ស្រុក​មេមត់​ ។

សមត្ថកិច្ច​បញ្ជាក់​ថា​ ស្ត្រីជា​ប្រពន្ធ​​បាន​​ប្រាប់​សមត្ថកិច្ច​ថា​ ប្ដី​បាន​ប្រើ​កន្ត្រៃ​ចុង​ស្រួច​ចាក់គាត់ និង​​យក​កាំបិត​ទៅ​កាប់​លើ​ម្ដាយក្មេក​ត្រូវ​ក្បាល​មួយ​កាំបិត​បណ្ដាល​រង​របស់​ធ្ងន់​ ហើយ​ចំពោះ​ការ​ប្រច័ណ្ឌ​នេះ​គ្រាន់តែ​ការ​ឮ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ​ មិន​មាន​សំដៅ​ទៅ​លើ​បុគ្គល​ណាមួយ​ពិតប្រាកដ​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ