ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គី​​លេ​ប​ត្របាក់​ផ្ទះ​១ខ្នង​ឆេះ​ម៉ដ្ឋ​ រួមទាំង​សម្ភារ​

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ភ្លើង​​បានឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក​​ កាល​ពី​វេលា​ម៉ោង៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ភូមិ​សាយ​សា​ម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បុរី​ ។ លោក​វរ​សេនីយ៍​ត្រី​ ផុន សាលីម អធិ​ការ​នគរ​បាល​ស្រុក​ឱ្យ​ដឹង​ថា

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ភ្លើង​​បានឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក​​ កាល​ពី​វេលា​ម៉ោង៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ភូមិ​សាយ​សា​ម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បុរី​ ។

លោក​វរ​សេនីយ៍​ត្រី​ ផុន សាលីម អធិ​ការ​នគរ​បាល​ស្រុក​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ​រឹម ប៉ូយ អាយុ​៤៧​ឆ្នាំ ជា​អ្នក​លក់​គ្រឿង​ទេស​បាន​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​បាន​យក​ចង្កៀង​ប្រេង​​កាត​ដាក់​ក្បែរ​ដប​សាំង​ រួច​ហើយយក​សាំង​ចាក់​​សម្លាប់​ស្រមោច​បណ្តាល​​ឆាប​ឆេះដល់​​ផ្ទះតែ​ម្តង​។

ភ្លើង​បាន​ឆេះ​ផ្ទះ​​ទាំង​ស្រុង​ និង​សម្ភារ​ប្រើ​ប្រាស់​​ រួមមាន​ម៉ូតូ​ហុងដា​សេ១០០​​មួយ​គ្រឿង​ កង់​៤​គ្រឿង ធុង​បាស់​២ ទូរ​ទស្សន៍​ស-ខ្មៅ១​គ្រឿង ក្បាល​វី​ស៊ីឌី​ ១​គ្រឿង​ អង្ករ​៦​ការុង ធុង​ក្លា​ស្សេ​ចំណុះ​១០០​លីត្រ​២ អាគុយ​២ ​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល​ និង​អីវ៉ាន់​ដាក់​លក់​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​២​ម៉ឺន​បាត ៕