ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​ពី​ខេត្ត មក​លា.ក់ខ្លួន​​ក្នុង​ផ្ទះ​សំណាក់​​នៅភ្នំពេញ​ ត្រូវ​អស់លក្ខណ៍

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​ម៉ូតូ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចុះ​មក​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ពីរ​ខេត្តរតនគិរី​មក​លាក់ខ្លួន​នៅ​ភ្នំពេញ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​១.​ឈ្មោះ យ៉ុ​ង ណា​រុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​,២.​ឈ្មោះ ណា​រុន មក​រ៉ា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​ម៉ូតូ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចុះ​មក​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ពីរ​ខេត្តរតនគិរី​មក​លាក់ខ្លួន​នៅ​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​១.​ឈ្មោះ យ៉ុ​ង ណា​រុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​,២.​ឈ្មោះ ណា​រុន មក​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,៣.​ឈ្មោះ សេវ ចិត្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៤.​ឈ្មោះ ផាត រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។

តាម​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត ស្រាល បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ,​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោករ​វ​សេនីយ៍​ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​នឹកនា បន្ទប់​២០៦ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​បាល​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៤​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Dream C១២៥ សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១S-៩៣៥០ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​ដែល​ស្ថិត​ក្នុងភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​ហើយ​មក​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​ខាងលើ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​​​ខេត្តរតនគិរី ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ