ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ពេល​ដើរ​ចេញ​ផុត​ពីរ​បង​តុលាការ ត្រូវសមត្ថកិច្ច​នាំ​ខ្លួន​តាម​ដីកា​​ពី​បទ​រំលោ.ភ​លើ​ទំនុកចិត្ត

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ មាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ អោប​ឯកសារ ដើរ​ចេញ​ផុត​ពីរ​បង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​លោកតា​ក្រហម​ក ភូមិ​ព្រែក​លៀប…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ មាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ អោប​ឯកសារ ដើរ​ចេញ​ផុត​ពីរ​បង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​លោកតា​ក្រហម​ក ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​មួយ​ក្រុម ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​សួរ រួច​នាំ​ចូល​ទៅ​ក្នុង​រថយន្ត​ដឹក​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​មានឈ្មោះ ឆោម រតនៈ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវ HC បុរី​ហុ​ក​ឆេ​ង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​ជាប់​ពាក់​ពន្ធ​ពី​បទ រំលោភ​លើ​ទំនុកចិត្ត ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង លុះដល់​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ យក​ទៅ​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន រង់ចាំ​ជំនុំជម្រះ​លើ​អង្គសេចក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ