ខេត្តតាកែវ៖ ឱកាសការងារ រាប់ពាន់កន្លែង បាននិងកំពុងរង់ចាំពលករខ្មែរត្រឡប់មកពីថៃវិញ ខណៈខេត្តមួយនេះមានទំហំទុនវិនិយោគប្រមាណ ១០០លាន ដុល្លារអាម៉េរិក។ នេះបើយោងតាមរដ្ឋបាលខេត្តតាកែវ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃវិញនៅសាលាស្រុក កោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថាខេត្តតាកែវក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ ខេត្តទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ី បើករោងចក្រចំនួន ៣៥កន្លែងនៅទូទាំង ក្រុង-ស្រុកទាំង១០ ក្នុងទំហំទុនវិនិយោគប្រមាណ ១០០លាន ដុល្លារអាម៉េរិក។
ដោយរោងចក្រទាំងអស់នេះផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ រាប់ពាន់កន្លែង សូមបងប្អូនកុំត្រឡប់ទៅប្រទេសថៃវិញពីព្រោះស្រុករបស់យើងសម្បូរការងារធ្វើច្រើនណាស់នាពេលបច្ឆុប្បន្ននេះ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង៕
ចែករំលែកព័តមាននេះ