ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភរិយា​កងទ័ពខ្មែរ១រូប ​ដែលទ័ពថៃ​ចាប់ជំរិត ទទួលបានថវិកាជិត១២លានរៀលពីសម្ដេចតេជោ ​

12 ម៉ោង មុន

ខេត្តស្វាយរៀង៖ ភរិយា​កងទ័ពខ្មែរ១រូប ​ដែលទ័ពថៃបានចាប់ជំរិត ទទួលបានថវិកាជិត១២លានរៀលពីសម្ដេចតេជោ ​តាមរយៈ​សម្តេចកិត្តិសង្គហបណ្ឌិត។ យោងតាមរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះសម្តេចកិត្តិសង្គមបណ្ឌិត…

ខេត្តស្វាយរៀង៖ ភរិយា​កងទ័ពខ្មែរ១រូប ​ដែលទ័ពថៃបានចាប់ជំរិត ទទួលបានថវិកាជិត១២លានរៀលពីសម្ដេចតេជោ ​តាមរយៈ​សម្តេចកិត្តិសង្គហបណ្ឌិត។

យោងតាមរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះសម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១លាន៦៥ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់​លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកស្រី ក៏បានសំណូមពរ ឲ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពរពោះកូន៤ខែផងដែរ ។

គួររំលឹកជូនថា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ១រូប ក្នុងចំណោម ១៨រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ថ្ងៃហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ