ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីទី១អ៊ុយក្រែន ៖ បើ​គ្មាន​ជំនួយ​បរទេស​ ប្រជា​ជន​អ៊ុយ​ក្រែ​ន​ជួប​គ្រោះថ្នាក់​ស្លា.ប់

7 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​BBC ស្ត្រី​ទី​មួយ​អ៊ុយ​ក្រែ​ន​លោកស្រី​អូ​ឡឺ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​BBC ស្ត្រី​ទី​មួយ​អ៊ុយ​ក្រែ​ន​ គឺលោកស្រី​អូ​ឡឺ​ណា​ ហ្សេ​ឡេ​ន​ស្គី​ បាន​ព្យាករណ៍​ថា ប្រសិនបើ​បណ្ដា​ប្រទេស​លោក​ខាងលិច មិន​បន្ត​ការ​ជួយ​ទ្រទ្រង់​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ដល់​អ៊ុយ​ក្រែ​ន​ទេ នោះ​ប្រជាជន​យើង​នឹង​ជួប​គ្រោះថ្នាក់​ស្លាប់​។

កាលពី​ថ្ងៃ​ទី​៦​ធ្នូ​កន្លង​មកនេះ​ព្រឹទ្ធសភា​អា​មេ​រិ​ក បាន​រាំង​ខ្ទប់​មិន​អនុម័ត​វិធានការ បន្ទាន់​មួយ ដែល​គ្រោង​ផ្ដល់​ជំនួយ​៦០​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​។ ពួក​អ្នក​សាធារណរដ្ឋ​ទាមទារ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ជំនួយ​នោះ ទៅ​នឹង​ការ​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​អា​មេ​រិ​ក​និង​មិ​ុ​ក​សិ​ុ​ក​។

ស្ត្រី​ទី​មួយ​អ៊ុយ​ក្រែ​ន​ថ្លែង​ថា យើង​ពិតជា​ត្រូវការ​ជំនួយ​។ និយាយ​រួម​មក​យើង​មិន​អាច​ទុក​ឲ្យ​សភាពការណ៍​នេះ​កើត​មាន​ឡើយ ព្រោះ​បើ​យ៉ាងនេះ​ប្រជាជន​យើង​នឹង​ស្លាប់​។ ប្រសិនបើ​ពិភពលោក​នឿយណាយ​នោះ​គេ​នឹង​បណ្ដោយ​ទុក​ឲ្យ​យើង​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ