ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សមាជិក​គណៈកម្មាធិការ​កណ្តាល និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្សកាន់អំណាច ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​ៗ​លើកលែងតែ​សមាជិក​ថ្មី​ៗ​ដែល​ទើបតែ​ទទួល​ការ​គាំទ្រ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត តាម​គោលការណ៍

សមាជិក​គណៈកម្មាធិការ​កណ្តាល និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្សកាន់អំណាច ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​ៗ​លើកលែងតែ​សមាជិក​ថ្មី​ៗ​ដែល​ទើបតែ​ទទួល​ការ​គាំទ្រ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត តាម​គោលការណ៍ រក្សា​ចាស់ បង្កើត​ថ្មី​។

គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស ៤៩៦ នាក់ ដែល​ជា​ហេតុ​នាំ​អោយ​សមាជិក​ក្បាលម៉ាស៊ីន​ដឹកនាំ​អំណាច​កណ្តាល​នេះ ឡើង​ដល់​ចំនួន​១.៣១២​រូប ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ហើយ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ប្រជុំ​ពិភាក្សា និង​បញ្ចូល​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក៏​ដូច​ជា​ជ្រើសតាំង​អនុប្រធាន​គណបក្ស​ថ្មី​ផង​ដែរ ។

ឥស្សរជន​ចំនួន ២៣​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​អង្គសន្និបាត​គណៈកម្មាធិការ កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះ​ឆ្នោត​សម្រេច​ជ្រើសតាំង​ជា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​។

ឥស្សរជន​ចំនួន ២៣​រូប​នោះ រួម​មាន ៖ លោក វង សូត​, លោក ស៊ុន ចាន់​ថុ​ល​, បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​, បណ្ឌិត សាយ សំ​អាល់​, អភិ​សន្តិ​បណ្ឌិត ស សុខា​, លោក ទៀ សីហា​, លោក កើត រិ​ទ្ធ​, លោក សុខ ចិន្តា​សោភា​, លោក វ​ង្សី វិស្សុត​, កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង​, លោក ជីវ កេង​, លោក អ៊ុ​ច បូរ​រិ​ទ្ធ​, លោក អូ​ស្មាន ហា​ស្សាន់​, កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង​, លោក ម៉ៅ សុ​ផា​ន់​, លោក ទៀ វិញ​, លោក សឹង សំណាង​, លោក ស ថេ​ត​, អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់​, លោកស្រី ជា សិរី​, លោក សោម សឿ​ន​, លោក ហ៊ុន ម៉ា​នី និង​លោក ប៉េង ពោធិ៍​នា​។

ការ​សម្រេច​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្សកាន់អំណាច​នេះ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៣ នៅ​វិមាន​៧​មក​រា ក្រោម​អធិប​តិ​ភាព​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

សមាសភាព​គណៈកម្មាធិការ​កណ្តាល​ថ្មី ភាគច្រើន​ជា​មន្ត្រី​វ័យក្មេង​ៗ និង​អ្នកមាន​សមត្ថភាព ដែល​ទើបតែ​ចូល​កាន់​ដំណែង​នៅ​ក្នុង​ការ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៧ កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៣​។

មក​ដល់​ពេល​នេះ គេ​ដឹង​ថា សមាជិក​គណៈកម្មាធិការ​កណ្តាល ដែល​មាន​ស្រាប់​ចំនួន​ជាង ៨០០ នាក់ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ៣៦ នាក់ ក៏​ដូច​ជា ថ្នាក់ដឹកនាំ​គណបក្ស ដែល​មាន ប្រធាន និង​អនុប្រធាន ៦​នាក់ គឺ​ភាគច្រើន​សុទ្ធតែ​មាន​វ័យ​ចំណាយ​អាយុ​៧០​ឆ្នាំ​ឡើង ហើយ​អ្នកខ្លះ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​អ្នកខ្លះ​ទៀត​ក៏​អាច​នឹង​បាត់បង់​សមត្ថភាព​បំពេញការងារ​។ ដូច្នេះ​ការ​ការ​បន្ថែម​សមាជិក​ថ្មី គឺជា​ការ​សមគួរ​បំផុត ដើម្បី​ធានា​និរន្ត​ភាព ។

ការ​ត្រៀមខ្លួន និង​បញ្ជ្រាប សមាជិក សមាជិកា​វ័យក្មេង ដែល​ជា​ឈា​.​ម​ថ្មី​ៗ​ទៅ​ក្នុង​អង្គការ​ចាត់តាំង​របស់​គណបក្ស ដើម្បី​ធានា​និរន្តរភាព​របស់​គណបក្ស​។

មក​ដល់​ពេល​នេះ គណៈកម្មាធិការ​កណ្តាល និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គឺជា​អង្គការ​ចាត់តាំង​អំណាច​កណ្តាល នៃ​ស្ថាប័ន​រដ្ឋបាល​អចិន្ត្រៃយ៍​របស់​គណបក្ស ។ សមាជិក​គណៈកម្មាធិការ របស់​គណបក្ស​ជា​ធម្មតា ត្រូវ​បាន​បោះ​ឆ្នោត​ឡើង​គាំទ្រ​ពី​គណៈប្រតិភូ​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​ក្នុង​ជួរ​សមាជិក​សកម្ម​របស់​គណបក្ស ដែល​គេ​ដឹង​ថា ភាគច្រើន​បំផុត​ជា​មន្ត្រី​ដែល​កំពុង​តែ​ដឹកនាំ​ស្ថាប័នរដ្ឋ ដែល​មាន​តំណែង​ចាប់ពី​ថា​នៈ​អគ្គនាយក​ឡើង​ទៅ ។ ដោយឡែក សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គឺ​សុទ្ធតែ​ជា​អតីត​អ្នក​ដែល​មានបទពិសោធន៍​ខាង​ការងារ​ដឹកនាំ ទាំង​នយោបាយ យោធា សេដ្ឋកិច្ច និង​ការទូត វ័យ​ចំណាស់ គឺ​ដើម្បី​ធានា​ការ​សម្រេចចិត្ត​ការងារ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដាក់​ចេញ​មាន​ប្រសិទ្ធភាព​។

ការ​សម្រេច​បន្ថែម​គណៈកម្មាធិការ​កណ្តាល និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នៅ​ពេល​នេះ ត្រូវ​បាន​អ្នកវិភាគ​អះអាង​ថា ជា​ការ​ពង្រីក និង​ពង្រឹង​ការ​ដឹកនាំ​របស់​គណបក្ស​ផង និង​ជា​ការ​ត្រៀមខ្លួន​របស់​គណបក្ស​ទៅ​ថ្ងៃ​អនាគត ដោយ​អ្នក​ចាស់​ផ្ទេរ​បទ​ពិសោធន៍​ដល់​អ្នក​ថ្មី ។

ការ​ដាក់​អ្នក​បន្តវេន​ដែល​ជា​ឈា​.​ម​ថ្មី​ចូល ខណៈ​ដែល​សមាជិក​ទាំង​គណៈកម្មាធិការ​កណ្តាល និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គឺ​ដើម្បី​បន្សាំ និង​បណ្តុះ​គំនិត ក៏​ដូច​ជា​ឆន្ទៈ នយោបាយ​ដល់​អ្នក​បន្តវេន ដើម្បី​រួម​ចំណែង​ដឹកនាំ​ការងារ​គណបក្ស និង​ការពារ​សមិទ្ធផល គណបក្ស និង​ផលប្រយោជន​របស់​ប្រជាជន​កម្ពុជា ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ