ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំឱ្យ​ពុទ្ធបរិស័ទ​ចូល​សុំ​សីលក្នុងវត្តពោធិលង្កា​ឡើង​វិញ ​​

4 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត និង​ឧបាសក ឧបាសិកា បាន​សាទរ​ចូល​សុំ​សីលក្នុង​វត្ត

​ខេត្ត​សៀម​រា​ប ៖ ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត និង​ឧបាសក ឧបាសិកា បាន​សាទរ​ចូល​សុំ​សីលក្នុង​វត្តពោធិលង្ការឡើង​វិញ បន្ទាប់​ពី​ព្រះសង្ឃ​នាយក ក៏​ដូច​ជា ព្រះ​មេគណ​ខេត្ត និង​អនុគណ​ក្រុង​បាន​រៀបចំ ដើម្បី​ចូលរួម​ស្តាប់​ឱ្យ​ស្គាល់​ព្រះ​ចៅអធិការ​ស្តីទី​ថ្មី និង​គ្រូសូត្រ​ស្តាំ និង​សូត្រ​ឆ្វេង ដែល​មក​ពី​វត្ត​ផ្សេង​។

​ក្នុង​នោះ​ដែរ លោក​យាយ​១រូប​ដែល​ជា​អ្នក​ដាំបាយ​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា ​ឈ្មោះ ជា ឈ​ន អាយុ៧៨ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្ត​សៀមរាប បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពីវេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល​ថ្ងៃ​ទី​៩ ខែ ធ្នូ ឆ្នាំ​២០២៣ ម្សិលមិញនេះឱ្យ​ដឹង​​ថា បងប្អូន​ប្រជាពលរដ្ឋ និង​លោក​តា លោក​យាយ មក​ថ្ងៃនេះ គឺ​ដើម្បី​រង់ចាំ​ទទួល​ព្រះ​អង្គចៅអធិការ​វត្ត​ស្តីទី​ថ្មី និង​គ្រូសូត្រ​ស្តាំ​ឆ្វេង​មក​រៀបចំ បាន​នាំ​គ្នា​មក​ចូល​សុំ​សីល​វិញ នៅ​ព្រឹក​​ថ្ងៃទី១០ ធ្នូ នេះ​​។

លោក​យាយ​បន្ត​ថា ក្រោយ​ពី​មាន​ការ​បិទ​បណ្តោះអាសន្ន​មួយ​រយៈ​នោះ ដោយសារ​ព្រះ​អង្គ​ទាំងអស់​នោះ ចែក​បក្ខពួក​ជា​៤​ក្រុម ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ពិបាក​ក្នុង​ការ​គ្រប់គ្រង ​។ ​ហើយ​ចំពោះ​លោក ដេ​វី​ដ អតីត​គ្រូសូត្រ​ស្តាំ បាន​ដើរ​ញុះញង់​នៅ​ភ្នំពេញ ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ទាំងអស់​មាន​ការ​យល់​ច្រឡំនោះ​ មិនមែន​ជា​ការ​ពិត​ដូច​ព្រះ​អង្គដេ​វី​ដ និយាយ​ឡើយ​ ។ លោក​យាយ​ពិតជា​សប្បាយចិត្ត​ណាស់ ដោយរក​​អ្វី​មក​និយាយ​មិនបាន​ទេ មាន​តែសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​លោក​តា លោក​យាយ​ទាំងអស់​ប៉ុណ្ណោះ ដែល​មាន​ចៅអធិការ​ថ្មី ។

ចំណែក លោក​តាដែលជា​ពុទ្ធបរិស័ទ្ទមានផ្ទះនៅជិតវត្តពោធិលង្កា ​បាន​រៀបរាប់​ប្រាប់​​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ ធ្នូ ឆ្នាំ​២០២៣ ម្សិលមិញ​នេះ​ថា ចំពោះ​ការ​មក​រៀបចំឱ្យ​មានការ​ចូល​សុំ​សីល​ពី​ពុទ្ធបរិស័ទ​ឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​មានការ​បិទ​បណ្តោះ​អាសន្ន​មួយ​រយៈពេល​កន្លង​ទៅ​ថ្មី​នោះ​។ លោក​តា​បញ្ជាក់​ថា ដោយ​យល់​ឃើញ​ថា បញ្ហា​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា កន្លង​ទៅ តែងតែ​មានការ​ចែក​បក្ខពួក និង​មាន​ការ​ប្រតិបត្តិ​វិន័យ​ធម៌ ទៅ​តាម​ព្រះពុទ្ធ​សាសនា ។

ដោយ​មាន​រយៈ​ពេល​យូរ​មក​ហើយ ទើប​គណៈសង្ឃ ក៏​បាន​ចេញ​សេចក្តីសម្រេច​បញ្ចប់​មុខ​តំណែង​ចៅអធិការ​វត្ត គ្រូសូត្រ​ស្តាំ​ឆ្វេង និង​គ្រូ​វិន័យ​ធម៌ ដែល​កន្លង​មក​តែងតែ​មាន​បញ្ហា​មិន​ចេះ ។​ បន្ទាប់​មក ព្រះ​មេគណ​ខេត្ត និង​អនុគណៈ​ក្រុង មានការ​រៀបចំ​រំសាយ​ព្រះ​អង្គ​ទាំងអស់​នោះ​ឱ្យទៅ​គង់នៅ​វត្ត​ខាងក្រៅ​មួយ​ចំនួន​បណ្តោះអាសន្ន ដើម្បី​រៀបចំ​សារ​ជា​ថ្មី​ ។ លោក​បន្ថែម​ថា ក្រោយ​ពី​មានការ​រៀប​ចំ និង​វាយតម្លៃ​ជ្រើសតាំង​គណៈកម្មការ និង​ចៅអធិការ​វត្ត គ្រូសូត្រ​ស្តាំ ឆ្វេង​ថ្មី និង​ឱ្យ​ព្រះសង្ឃ ដែល​ជា​សាម​សិស្ស​ចំនួន​៣៨​អង្គ បាន​ចាកចេញ​បណ្តោះ​អាសន្ន​នោះ ឱ្យ​ត្រឡប់​ចូល​មក​គង់នៅ​វិញ​។

លោក​តា​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ មានការ​និមន្ត​ចៅ​អ​ធិ​ការ​វត្ត​ស្តីទី ព្រះ​នាម ពិន​ច​ន្ទ្រា ដែល​គង់នៅ​វត្ត​កេស​រា​រាម និង​គ្រូសូត្រ​ស្តាំ ព្រះ​នាម ឈឿ​ន ឈិ​ត គង់នៅ​វត្ត​កេស​រា​រាម និង​គ្រូសូត្រ ឆ្វេង ព្រះ​នាម ឡិ​ញ ប៊ូ ថង មក​ពី​វត្ត​ព្រះ​ព្រហ្ម​រ័​ត្ន ព្រមទាំង​សាម​សិស្ស​ចំនួន​៣៨​អង្គ ដែល​គង់​នៅ​វត្ត​រាជ​បូ​ណ៌​ផង​ដែរ ​។ ​ហើយ​ការ​និមន្ត​មកនេះ ក៏​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​ឧបាសក ឧបាសិកា ចំណងជើង​វត្ត ក្នុង​ការ​រៀបចំ​របស់​ព្រះសង្ឃ​នាយក ក៏​ដូច​ជា ព្រះ​មេគណ​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​ពោធិ៍​លង្កា​នេះ ដែល​ព្រះសង្ឃ​នាយក​ក៏​បាន​ចេញ​សេចក្តីសម្រេច​បញ្ចប់​មុខ តំណែង​ចៅអធិការ​វត្ត គ្រូសូត្រ ស្តាំ​ឆ្វេង និង​គ្រូ​វិន័យ​ធម៌ កាលពី​ថ្ងៃ​ទី​១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ អស់​រយៈពេល ជិត​១​ខែ ដែល​កន្លង​មក​តែងតែ មាន​បញ្ហា មិន​ចេះ​ចប់​ មិន​ចេះ​ហើយ ដូច​ជា ព្រះ​មេ​គណ​ខេត្ត និង​អាជ្ញាធរ​ខេត្ត​បាន​រំសាយ​ព្រះ​​សង្ឃ​ដែល​គង់​នៅ​វត្ត​ពោធិ៍​លង្កា​ចំនួន​ជាង​១០០ និង​លោក​តា លោកយាយ និង​សិស្ស​ទាំងអស់ ឱ្យ​ចេញ​ទៅ​នៅ​វត្ត​ក្រៅ​បិទ​បណ្តោះអាសន្ន ដើម្បី​រៀបចំ​សា​ជា​ថ្មី​ផង​ដែរ​៕

គួររំលឹកថា

សម្រេច​បិទ​វត្ត​វត្ត​ពោធិ៍​លង្កា​(​ហៅ​ពោធិ៍​លើ​) ក្រោយ​បង្កើត​បក្សពួក​និង​បង្កជម្លោះ

សម្រេច​បញ្ចប់​តំណែង​គណៈសង្ឃ​វត្ត​ពោធិ​លង្កា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ