ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ​សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​សា​ជា​ថ្មី​ជូន​អ្នករាយការណ៍ ពិសេស…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ​សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​សា​ជា​ថ្មី​ជូន​អ្នករាយការណ៍ ពិសេស នូវ​ការ​បន្ត​កិច្ច​សហ​ការ​របស់​កម្ពុជា ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេសបាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ប្រកបដោយ​មិត្តភាព​ជាមួយ លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊ុ​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

នា​ឱកាស​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ជាប់ខ្ជួន​របស់​កម្ពុជា ចំពោះ​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ឯកភាព​របស់​រាជរ​ដ្ឋា ភិ​បាល​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ក្នុង​ការ​បន្ត​សុពលភាព​នៃ​អាណត្តិ​របស់​អ្នករាយ​ការណ៍​ពិសេស សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។

ទន្ទឹម​នឹង​ជម្រាប​ជូន​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ថ្មី ដែល​ផ្តោត​លើ​ប្រជាពលរដ្ឋ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​វឌ្ឍនភាព​សំខាន់​ៗ​ក្នុង​វិស័យ​សុខាភិបាល ការ​បណ្តុះ បណ្តាល​វិជ្ជាជីវៈ សុខមាលភាព ការងារ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​កិច្ច​ការពារ បរិស្ថាន​។

ក្នុង​ជំនួប​អ្នករាយការណ៍​ពិសេស​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​វឌ្ឍនភាព​របស់ រាជរដ្ឋាភិបាល ដោយ​បាន​ទទួលស្គាល់​នូវ​ជោគជ័យ​នៃ​ការ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១៩ គោលនយោ​បាយ គាំពារ​សង្គម សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​គាំពារ​កុមារ ការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (Universal Periodic Review) និង​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ដទៃ​ទៀត​។ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​នីតិវិធី​នៃ​ការ​វាយតម្លៃ និង​ការ​រៀបចំ​របាយការណ៍ ដោយ​ផ្តោតសារសំខាន់​លើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ហ្មត់ចត់​នូវ​ព័ត៌មាន​ដែល​ទទួល​បាន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា បាន​បញ្ជាក់​ជា​ថ្មី​ថា វិធីសាស្ត្រ​របស់​កម្ពុជា​ចំពោះ​សិទ្ធិ​មនុស្ស គឺ ផ្អែក​លើ​គោលការណ៍​នៃ​ការ​គោរព ការ​មិន​ធ្វើ​នយោបាយ​តូប​នី​យ​កម្ម ការ​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង ការ​ពឹងផ្អែក​លើ​ព័ត៌មាន​ដែល​ត្រូវ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​កិច្ច​សន្ទនា​ពិតប្រាកដ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​យល់​ដឹង​អំពី​កាលៈទេសៈ​ពិសេស របស់​ប្រទេស រួម​ទាំង​វប្បធម៌ ផង​ដែរ​។

នា​ឱកាស​នោះ ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​លទ្ធភាព​របស់​កម្ពុជា ក្នុង​ការ​បំពេញ​តួនាទី​ស្នូល​ក្នុង ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​សកលលោក ដែល​រួម​មាន គណៈកម្មការ​អន្តរ រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (ASEAN Intergovernmental Commission on Human Rights) សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត សុវត្ថិភាព និង​ប្រកបដោយ​ចីរភាព ធុរកិច្ច​និង សិទ្ធិ​មនុស្ស ព្រមទាំង​ការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​។ ទន្ទឹម​នឹង​នេះ អ្នករាយការណ៍ ពិសេស​ក៏​បាន​ថ្លែង​កោតសរសើរ​ផង​ដែរ ចំពោះ​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា កាលពី​ឆ្នាំ​កន្លង​ទៅ​៕​​

អត្ថបទសរសេរ ដោយ