ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ញៀន​ថ្នាំ​ជន​ជាតិ​ថៃ​ម្នាក់​វា.យ​​ស.ម្លា.ប់​ម្ដាយ​ខ្លួន​ឯង​នឹង​អំបោស

1 ឆ្នាំ មុន

បាងកក៖ មាន​ករណី​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​នារី​ម្នាក់​​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នៃ​ថ្នាំ​ញៀន​ដាច់​ចិត្ត​វាយ​​សម្លាប់​ម្ដាយ​​ខ្លួន​ឯង​នឹង​អំបោស​​​។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ខេត្ត​អាំង​ថង (Ang Thong)​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​។ សាក្សី​និយាយ​ថា​ស្ត្រី​វ័យ​៤៩​ឆ្នាំ​ឈ្មោះ​កនិដ្ឋា ថងឌី (Kanita…

បាងកក៖ មាន​ករណី​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​នារី​ម្នាក់​​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នៃ​ថ្នាំ​ញៀន​ដាច់​ចិត្ត​វាយ​​សម្លាប់​ម្ដាយ​​ខ្លួន​ឯង​នឹង​អំបោស​​​។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ខេត្ត​អាំង​ថង (Ang Thong)​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​។ សាក្សី​និយាយ​ថា​ស្ត្រី​វ័យ​៤៩​ឆ្នាំ​ឈ្មោះ​កនិដ្ឋា ថងឌី (Kanita Thongdee) ឃើញ​ម្ដាយ​របស់​ខ្លួន​វ័យ​៧២​ឆ្នាំ​មិន​បាន​បោស​សម្អាត​ផ្ទះ​ដូច​រាល់​ដង​។ ដោយ​សារ​​បារម្ភ​ខ្លាច​គាត់​កើត​អី កនិដ្ឋា​ក៏​ដើរ​រក​មើល​ និង​ឃើញ​​​ម្ដាយ​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​។​

ស្ត្រី​ចំណាស់​​រូប​នេះ​ពាក់​អាវ​វៀល​ក្លៀក​ពណ៌​ក្រហម និង​សំពត់​ក្រហម​ ដេក​ស្ដូក​ស្ដឹង​បាត់​ដង្ហើម​នៅ​លើ​គ្រែ​។ ​សាក​សព​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​​ផ្ទៃ​មុខ​ ហើយ​​​​ក៏​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ផង​ដែរ​។ នៅ​ក្បែរ​សាក​សព គេ​ប្រទះ​ឃើញ​អំបោស​​​​​ប្រឡាក់​ឈាម​។ កនិដ្ឋា​​សង្ស័យ​ថា​ប្រហែល​ជា​បង​ស្រី​របស់​គាត់​ឈ្មោះ​សុនន្ថា ភីនថង (Sunantha Pinthong) វ័យ​៥២​ឆ្នាំ​ជា​ជន​ដៃ​ដល់​​​​ ព្រោះ​បង​ស្រី​រូប​នេះ​ចំណាំ​តែ​នៅ​ក្បែរ​ម្ដាយ​។ ដល់​ពេល​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ស្រាប់​តែ​បាត់​បង​ស្រី​តែ​ម្ដង​។​

កនិដ្ឋា​ប្រាប់​ថា​បង​ស្រី​របស់​គាត់ និង​ម្ដាយ​តែង​តែ​ឈ្លោះ​គ្នា​សឹង​តែ​រាល់​ថ្ងៃ​ពី​ព្រោះ​បង​ស្រី​ជា​មនុស្ស​ញៀន​ថ្នាំ​។ កនិដ្ឋាន​ជឿ​ជាក់​ថា​​គឺ​បង​ស្រី​រូប​នេះ​ហើយ​ដែល​ជា​អ្នក​សម្លាប់​ម្ដាយ​ខ្លួន​ឯង​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ញៀន​។ អ្នក​ស្រី​ជំរុញ​ឱ្យ​​សមត្ថ​កិច្ច​ស្វែង​រក​ជន​សង្ស័យ​រូប​នេះ​។ សមត្ថ​កិច្ច​រក​ឃើញ​បង​ស្រី​រូប​នេះ និង​ម៉ូតូ​មួយ​គ្រឿង​នៅ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ផ្ទះ​។​

នៅ​ពេល​សួរ​នាំ​​ចុះ​ឡើង​ៗ បង​ស្រី​រូប​នេះ​ប្រកែក​​​ថា​ខ្លួន​មិន​បាន​សម្លាប់​ម្ដាយ​ទេ​។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​​និយាយ​ហាក់​ដូច​ជា​ចាប់​ចុង​ព្រយុង​គល់​រក​ស្ដាប់​មិន​យល់​ទាល់​តែ​សោះ​។​ សមត្ថ​កិច្ច​​ឆែក​ឆេរ​នៅ​លើ​ដង​ខ្លួន​របស់​ស្ត្រី​រូប​នេះ​ ​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​បី​​កញ្ចប់​។​ សមត្ថ​កិច្ច​ក៏​នាំ​ខ្លួន​ស្ត្រី​រូប​នេះ​ទៅ​ប៉ុស្តិ៍​ដើម្បី​​សាក​សួរ​បន្ថែម​ទៀត​​​។​ សមត្ថ​កិច្ច​ចោទ​ប្រកាន់​ស្ត្រី​រូប​នេះ​ពី​បទ​សម្លាប់​ម្ដាយ​​ខ្លួន​ឯង​។ ​ទោស​នេះ​ធ្ងន់​ណាស់​។ បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់ ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ មាន​ករណី​ស្ត្រី​ជន​ជាតិ​ថៃ​ម្នាក់​ទៀត​ដែល​ធ្លាប់​ទទួលរង​ការ​វាយ​ដំ​ច្រំ​ធាក់​ពី​សំណាក់​កូន​ប្រុស​របស់​ខ្លួន​ដែល​ញៀន​ថ្នាំ​ដូចស្ត្រី​ខាង​លើ​នេះ​ដែរ។ ប៉ុន្តែ​ស្ត្រី​ជា​ម្ដាយ​រូប​នេះ​​​មិន​ចង់​មាន​ជោគ​វាសនា​​ដូច​ស្ត្រី​វ័យ​៧២​ដែល​ត្រូវ​កូន​ស្រី​វាយ​សំពង​នឹង​អំបោស​រហូត​ដល់​ស្លាប់​ទេ​។ គាត់​​សម្រេច​ចិត្ត​ថា​ជួល​​ឃាត​ករ​ម្នាក់​​បាញ់​សម្លាប់​កូន​ប្រុស​របស់​​គាត់​ចោល​តែ​ម្ដង​។​

បន្ទាប់​ពី​ដឹង​ថា​កូន​ស្លាប់​ហើយ​ ស្ត្រី​​រូប​នេះ​ក៏ចូល​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច និង​​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​​តាម​សម្រួល​។ ​​​ចំណែក​បង​ប្រុស​របស់​ស្ត្រី​រូប​នេះ រួម​ជា​មួយ​ឃាត​ករ​​ដែល​បាញ់​សម្លាប់​កូន​ញៀន​ថ្នាំ​នោះ​​បាន​​ចូល​សារភាព​ទាំង​អស់​គ្នា​តែ​ម្ដង​៕​

ប្រភព៖ The Thaiger
https://thethaiger.com/news/national/drug-addicted-thai-woman-beats-mother-to-death-with-broom

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ